Posts

Showing posts from November, 2018

ឥណទានផ្ទាល់ Direct Credit

ឥណទានផ្ទាល់ ៖  ការដាក់ប្រាក់ដោយអ្នកបង់ប្រាក់ ទៅក្នុងគណនីអ្នកទទួលប្រាក់ ។ ការដាក់ប្រាក់ផ្ទាល់ ជាទូទៅត្រូវបានធ្វើឡើងតាមរយៈអាជីវកម្ម ដូចជា ការទូទាត់ប្រាក់ខែ ប្រាក់ឈ្នួល និងសម្រាប់ទូទាត់ទៅឲ្យគណនីអ្នកផ្គត់ផ្គង់ ។ ការដាក់ប្រាក់ផ្ទាល់ មានដូចជា ការទូទាត់វិក័យបត្រ ពន្ធ និងចំណាយរដ្ឋាភិបាល ។  Direct Credit:  in banking, a direct deposit (or direct credit) is a deposit of money by a payer directly into a payee’s bank account. Direct deposits are most commonly made by business in the payment of salaries and wages for the payment of suppliers’ accounts, but for facility can be used for payments for any purpose, such as payment of bills, taxes, and other government charges.

ប័ណ្ណឥណពន្ធ Debit Card

ប័ណ្ណឥណពន្ធ ៖  ប័ណ្ណដែលប្រើសំរាប់ទូទាត់ទំនិញដោយកាត់ប្រាក់ផ្ទាល់ពីក្នុងគណនីរបស់អ្នកកាន់ប័ណ្ណនេះ ។ ប័ណ្ណនេះអាចឱ្យអ្នកប្រើប្រាស់សម្រាប់ដកប្រាក់ពីគណនីបញ្ញើរបស់ពួកគេតាមរយៈម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ ពោលគឺដើរតួនាទីជាប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិ ។  Debit Card:  A payment card that deducts money directly from a consumer’s account to pay for a purchase. It can also allow cardholders to withdraw cash from their deposit account through ATM, especially acting as the ATM card. 

ការផ្ទេរឥណទាន Credit Remittance

ការផ្ទេរឥណទាន ៖  ជាធម្មតា ត្រូវបានប្រើសម្រាប់ធ្វើការទូទាត់ពីអ្នកបង់ប្រាក់ទៅកាន់អ្នកទទួលផល/ប្រាក់ ។ ធនាគារពាណិជ្ជផ្តល់ការផ្ទេរឥណទានតាមរយៈសាខា ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ អ៊ិនធើណេត កុំព្យូទ័រ និងទូរស័ព្ទ ។  Credit Remittance:  Typically used for making payment originated by the payer to the beneficiary. Commercial banks provide credit remittance via branch, ATM, Internet, PC, and mobile.

ប័ណ្ណឥណទាន Credit Card

ប័ណ្ណឥណទាន ៖  គឺជាប័ណ្ណដែលអនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណខ្ចីប្រាក់និងទិញទំនិញទៅតាមចំនួនសាច់ប្រាក់នៅក្នុងប័ណ្ណ និង ដោយគ្មានការទូទាត់ភ្លាមៗឲ្យទៅធនាគារទេ ប៉ុន្តែអ្នកកាន់ប័ណ្ណអាចសងប្រាក់ទៅធនាគារវិញ ប្រហែល ២៥ ទៅ៣០ ថ្ងៃ បន្ទាប់ ។  Credit Card:  a card that which allows cardholder to borrow money from the bank and to buy goods up to a certain limit without paying for them immediately, but only after a period of grace of about 25-30 days. 

សភាផាត់ទាត់, Clearing House

សភាផាត់ទាត់ ៖  គឺជាកន្លែងដែលតំណាងធនាគារផ្សេងៗជួបជុំគ្នាដើម្បីបញ្ជាក់ និងទូទាត់មូលប្បទានបត្រ និងសមតុល្យជាមួយគ្នា ។ សភាផាត់ទាត់នៅក្នុងប្រទេសភាគច្រើនលើពិភពលោកត្រូវបានគ្រប់គ្រងដោយធនាគារកណ្តាល ។  Clearing House:  The clearing house is a place where the representatives of the different banks meet for confirming and clearing all the checks and balances with each other. The clearing house, in most countries across the world, is managed by the central bank. 

មូលប្បទានបត្រ Check

មូលប្បទានបត្រ ៖  មូលប្បទានបត្រគឺជាការបញ្ជាជាលាយលក្ខណ៍អក្សរដោយឥតលក្ខខ័ណ្ឌទៅកាន់ធនាគារិក ហើយចុះហត្ថលេខាដោយបុគ្គលដែលចេញបញ្ជា ដែលតម្រូវឱ្យធនាគារិកនោះផ្តល់ប្រាក់ក្នុងចំនួនកំណត់ណាមួយដល់បុគ្គលណាម្នាក់ ឬដល់អ្នកកាន់មូលប្បទានបត្រនោះ ។ មូលប្បទានបត្រត្រូវតែអាចទូទាត់បាន និងស្របតាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ ។  Check:  A check is an unconditional order in writing, addressed to a banker and signed by the person giving the order, requiring the banker to pay a determined sum of money to the order of a specified person or to the bearer. It must be payable at sight and conform to all requirements stated in Law on Negotiable Instruments and Payment Transactions. 

ធនាគារកណ្តាល The Central Bank

ធនាគារកណ្តាល ៖  គឺស្ថាប័នជាតិមួយទទួលខុសត្រូវចំពោះការត្រួតពិនិត្យប្រព័ន្ធរូបិយវត្ថុជាតិ ។ ធនាគារកណ្ដាលមានទំនួលខុសត្រូវខ្ពស់ក្នុងការត្រួតពិនិត្យមើលលើគោលនយោបាយរូបិយវត្ថុ ដើម្បីអនុវត្តឲ្យបាននូវគោលដៅជាក់លាក់មួយដូចជា ស្ថិរភាពរូបិយវត្ថុ អតិផរណាទាប និងការងារពេញលេញ ។ តួនាទីរបស់ធនាគារកណ្ដាល ជាទូទៅគឺ បោះពុម្ពលុយ បទប្បញ្ញត្តប្រព័ន្ធឥណទាន ត្រួតពិនិត្យធនាគារពាណិជ្ជ គ្រប់គ្រងទុនបម្រុងអន្តរជាតិ និងដើរតួជាអ្នកឲ្យខ្ចីចុងក្រោយ ។  The Central Bank:  The entity responsible for overseeing the monetary system for a nation (or group of nations). Central banks have a wide range of responsibilities, from overseeing monetary policy to implementing specific goals such as currency stability, low inflation and full employment. Central bank also generally issue currency, function as the bank of government, regulate the credit system, oversee commercial banks, manage, exchange reserves and act as a lender of last resort. 

រូបិយវត្ថុទូទៅ, Broad Money

រូបិយវត្ថុទូទៅ ៖  គឺជាការរួមបញ្ជូលនៃរូបិយវត្ថុដែលកាន់កាប់ដោយសាធារណជន និងប្រាក់បញ្ញើដែលសាធារណជនដាក់ផ្ញើនៅធនាគារពាណិជ្ជ ។  Broad Money:  defined as the sum of the currency held by the public and all deposits held by the public with commercial bank.

ជញ្ជីងទូទាត់, Balance of Payment (BOP)

ជញ្ជីងទូទាត់ គឺជា  របាយការណ៍ស្ថិតិសង្ខេប ដែលកត់ត្រាប្រតិបត្តិការទូទាត់រវាងនិវេសជននិងអនិវេសជន នៅក្នុងពេលវេលាជាក់លាក់មួយ ។ ជញ្ជីងទូទាត់ រួមមាន គណនីចរន្ត គណនីមូលធន និង គណនីហិរញ្ញវត្ថុ ។   Balance of Payment (BOP):  is a statistical statement that summarizes transactions between residents and nonresidents during a period. It consists of the current account, the capital account, and the financial account. 

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), Asian Development Bank

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  មានទីស្នាក់ការនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ហើយបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងសំដៅទៅកាត់បន្ថយភាពក្រីក្រនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈការផ្តល់ឥណទាន ជំនួយឥតសំណង ការស្រាវជ្រាវសេដ្ឋកិច្ច ជំនួយផ្នែកគោលនយោបាយ និងបច្ចេកទេស ។ Asian Development Bank:  Asian Development Bank (ADB), based in Manila, Philippines, was established in 1966 to help accelerate economic and social development and dedicated to reducing poverty in Asia and the Pacific region through loan, grants, economic research, policy and technical assistance. 

សហគមន៍សេដ្ឋកិច្ចអាស៊ាន, ASEAN Economic Community

សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជា គឺជាបំណងនៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាននៅឆ្នាំ២០១៥ ។ គោលដៅសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន ១/. ទីផ្សារនិងមូលដ្ឋានផលិតកម្មរួមគ្នាតែមួយ ២/. តំបន់សេដ្ឋកិច្ចប្រកួតប្រជែងខ្ពស់ ៣/. តំបន់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសមភាព និង ៤/. តំបន់ដែលមានសមាហរណកម្មពេញលេញនៅក្នុងសេដ្ឋកិច្ចសកល ។ ASEAN Economic Community:  shall be the goal of regional economic integration by 2015. AEC envisages the following key characteristics: (a) a single market and production base, (b) a highly competitive economic region, (c) a region of equitable economic development, and (d) a region fully integrated into the global economy. 

ប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិ, ATM Card

ប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិ គឺជា ប័ណ្ណដែលអាចប្រើប្រាស់បានជាមួយម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិសម្រាប់ធ្វើប្រតិបត្តិការដូចជា ពិនិត្យសមតុល្យគណនី និងដកប្រាក់ និងសេវាផ្សេងទៀត ។ ប័ណ្ណនេះមានលក្ខណៈប្រហាក់ប្រហែលនឹងប័ណ្ណឥណពន្ធ ព្រោះប័ណ្ណនេះត្រូវបានភ្ជាប់ផ្ទាល់ទៅនឹងគណនីធនាគារ ប៉ុន្តែមិនអាចប្រើប្រាស់សម្រាប់ការទំនិញនោះទេ ។ ATM Card:  ATM card is the card that can be used at ATMs for transactions like account balance inquiry, cash withdrawal, and other service. It is similar to the debit card since the card is directly connected to a bank account, however it cannot be used for purchasing purposes

ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM)

ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) គឺជា ម៉ាស៊ីនប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការជាមួយធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ។ ATM:  Automated Teller Machines (ATMs) are used to conduct transactions with the bank electronically. In short, ATM is cash dispenser.

តើ FDI គឺជាអ្វី?

ទុនវិនិយោគដោយផ្ទាល់ពីបរទេស Foreign direct investment (FDI)   គឺនៅពេលដែលក្រុមហ៊ុនមួយជាម្ចាស់របស់ក្រុមហ៊ុនមួយឬច្រើននៅក្នុងប្រទេសដ៏ទៃ។  FDI មានលក្ខណៈខុសពីក្រុមហ៊ុនដ៏ទៃត្រង់ថា  ក្រុមហ៊ុនដ៏ទៃទៀតវិនិយោគទៅកាន់ប្រទេសដ៏ទៃគឺដើម្បីតែប្រាក់ចំនេញ ( portfolio investment)។ តែចំពោះ FDI វិញគឺថាក្រុមហ៊ុនមានការពាក់ពន្ធ័នឹងក្រុមហ៊ុនមួយផ្សេងទៀតនៅក្នុងប្រទេសមួយផ្សេងទៀតដោយផ្ទាល់ចំពោះដំណើរការប្រតិបត្តិពីមួយថ្ងៃទៅមួយថ្ងៃ ។ មានន័យថាវាមិនត្រឹមនាំទុនទៅកាន់ប្រទេសមួយផ្សេងទេថែមទាំង នាំយកទៅនូវ ចំណេះដឹង ជំនាញ និងបច្ចេកវិទ្យា។ល។  អ្នកសេដ្ឋកិច្ចវិទូមានសុទិថិនិយមចំពោះ FDI ជាពិសេស ការហូរ  FDI ពីប្រទេសអ្នកមានមកប្រទេសអ្នកក្រ។​ ទស្សននេះមានន័យថា នៅពេលដែលក្រុមហ៊ុនអន្តរជាតិចូលមក ពួកគេអាចនិងដាស់ឧស្សាហកម្មក្នុងស្រុកឲ្យក្រោកឡើង និងបង្កើតឲ្យមានការប្រកួតប្រជែងក្នុងស្រុក ឬក៏បង្កើតឧស្សាហកម្មថ្មីមួយផ្សេងទៀត។  FDI ថែមទាំង អាចពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ ដោយបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជាតិ ។  FDIដែលមានរយៈពេលយូរអាចធ្វើឲ្យមានឥទ្ធិពលសាយភាយវិជ្ជមាន ដូចជាការបណ្តុះបណ្តាល បំពាក់បំប៉ន នយោជិក ឬការកសាងហេដ...

តើODA គឺជាអ្វី?

ជំនួយអភិវឌ្ឍន៍ផ្លូវការ (Official development assistance) ត្រូវបានកំណត់ដោយ OECD Development Assistance Committee (DAC) វាជាជំនួយរដ្ឋាភិបាលដើម្បីជម្រុញជាពិសេសមានគោលដៅអភិវឌ្ឍន៍ និងឧត្តមភាពនៃការអភិវឌ្ឍន៍ប្រទេស។ DAC បានបង្កើត ODA នៅឆ្នាំ ១៩៦៩ សម្រាប់ជំនួយបរទេស ហើយវាជាប្រភពហិរញ្ញវុត្ថុ ដ៏ចំបងសម្រាប់ជំនួយអភិវឌ្ឍន៍ ។ ODA គឺជាប្រភពទុនដែលហូរពីបណ្តាប្រទេស DAC ទៅកាន់ដៃគូរអភិវឌ្ឍន៍ ដូចជា៖ ក. ផ្តល់ដោយភ្នាក់ងាររដ្ឋ រួមបញ្ចូលដោយ រដ្ឋ រដ្ឋាភិបាល ឬដោយភ្នាក់ងារប្រតិបត្តិ និង ខ. សម្បទាន (ឧ. កម្ចី កម្ចីអាទិភាព) និងការគ្រប់គ្រងដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដែលជាគោលបំណងចំបង ។ តើអ្វីដែលមិនម៉ែនជា ODA ? ក. ជំនួយយោធា និងការជម្រុញនៃការឧបត្ថម្ភប្រយោជន៍សន្តិសុខ ។ ខ. គោលបំណងពាណិជ្ជកម្ម ដូចជាឥនទាននៃការនាំចេញ ។

តើប្រទេសណាដែលមានម៉ោងធ្វើការវែងជាងគេ

មិចស៊ិច ជាប្រទេសដែលមានរយៈពេលធ្វើការក្នុងមួយថ្ងៃវែងជាងប្រទេសដ៏ទៃទៀត ។ ខណៈពេលដែលអាឡឺម៉ង់មានរយៈពេលខ្លីជាងគេ ។  ទិន្នន័យថ្មី ពី Organization for Economic Cooperation and Development (OECD) បានបង្ហាញថា ជាមធ្យម មិចស៊ិច ចំនាយពេលវេលាធ្វើការ ២,២២៥ ម៉ោងក្នុងមួយឆ្នាំ ប្រហែល ៤៣ម៉ោងក្នុងមួយសប្តាហ៍ ។ ហើយក្រិចជាប្រទេសដែលមានរយៈពេលធ្វើការវែងជាងគេក្នុងទ្វីបអ៊ឺរ៉ុប ជាមធ្យម ២,០៣៥ម៉ោង ក្នុងមួយឆ្នាំ ហើយអាមេរិច ១,៧៨៣ម៉ោង ក្នុងមួយឆ្នាំ ។ វប្បធម៍ធ្វើការខុសគ្នា កត្តាឥរិយាបថ និងវប្បធម៍សង្គមដើរតួនាទីក្នុងការកំណត់ម៉ោងធ្វើការរបស់នយោជិក ។ ក្នុងប្រទេសមិកស៊ិច ភាពគ្មានការងារធ្វើគឺជាការភ័យខ្លាចរបស់នយោជក់នីមួយៗ ដូច្នេះនៅក្នុងច្បាប់ការងារ ការកំណត់ម៉ោងធ្វើការតិចបំផុតរយៈពេល ៤៨ម៉ោងក្នុង១សប្តាហ៍គឺជារឿងទូទៅ ។ ចំណែកឯនៅកូរ៉េខាងត្បូងវិញ រយៈពេលធ្វើការវែងគឺជាផ្នែកមួយរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ។ ប៉ុន្តែដោយមានការព្រួយបារម្មណ៍ពីបញ្ហាសង្គម រួមមានអត្រាកំណើតមានកំរិតទាប ភាពយឺតយ៉ាវនៃផលិតភាព ប្រធានាធិបតី Moon Jea-in បានសម្រេចកាត់បន្ថយម៉ោងធ្វើការ និងផ្តល់សិទ្ធឲ្យបុគ្គលិកមានសិទ្ធសម្រាក់ ។ យ៉ាងណាមិញទោះបីជាមានករណីការស្លាប់ដែលបណ្...