Posts

Showing posts from December, 2018

ប្រកាស Prakas

ប្រកាស ៖  បទប្បញ្ញត្តិដែលបានដាក់ចេញដោយរដ្ឋមន្ត្រី ឬទេសាភិបាលធនាគារកណ្តាល ដែលត្រូវអនុលោមទៅតាមច្បាប់និងអនុក្រឹត្យ ។  Prakas:  A regulation issued adopted by minister or central bank governor. It must conform to the Constitution and to the law or sub-decree. 

ប្រព័ន្ធទូទាត់

ប្រព័ន្ធទូទាត់ ៖  ផ្អែកតាមនិយមន័យរបស់ធនាគារទូទាត់អន្តរជាតិ ប្រព័ន្ធទូទាត់រាប់បញ្ចូលនូវឧបករណ៍ នីតិវិធីធនាគារ និងជាពិសេសប្រព័ន្ធផ្ទេរមូលនិធិអន្តរធនាគារ ដែលធានាឲ្យមានចរាចរណ៍សាច់ប្រាក់ ។ ជាទូទៅប្រព័ន្ធទូទាត់ត្រូវបានស្គាល់ថាជាមធ្យោបាយមួយ ដែលមូលនិធិត្រូវបានផ្ទេរដោយអ្នកចូលរួមក្នុងប្រព័ន្ធនោះ ។ ម្យ៉ាងទៀតសមាសធាតុដែលជាប់ទាក់ទងនឹងប្រព័ន្ធទូទាត់រួមមាន ១/. ក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិចេញដោយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសធនាគារកណ្តាល ២/. គ្រឹះស្ថានចូលរួមក្នុងប្រតិ-បត្ដិការនៃប្រព័ន្ធទូទាត់ រួមមាន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ អ្នកផ្ដល់សេវាផ្ទេរប្រាក់មិនមែនធនាគារ និងធនាគារកណ្តាល ៣/. ឧបករណ៍ទូទាត់ និងយន្ដការទូទាត់និងផាត់ទាត់នៅក្នុងប្រព័ន្ធ ដែលត្រូវបានប្រើដើម្បីផ្ទេរមូលនិធិ ក្នុងគោលបំណងលុបចេញនូវកាតព្វកិច្ចដែលកើតឡើងពីសកម្មភាពសេដ្ឋកិច្ច ។  Payment System:  According to the definition by the Bank for International Settlement (BIS), a payment system consists of a set of instruments, banking procedures, and typically interbank funds transfer systems that ensure the circulation of money. I...

ប័ណ្ណទូទាត់ Payment card

ប័ណ្ណទូទាត់ ៖  ប័ណ្ណដែលរួមមានប័ណ្ណជាច្រើនប្រភេទអាចប្រើប្រាស់ដោយម្ចាស់ប័ណ្ណសម្រាប់ ការទូទាត់ ។ ប័ណ្ណទូទាត់មានចំនួន ៤ ប្រភេទគឺ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្ត និងប័ណ្ណបង់ប្រាក់ជាមុន ។  Payment card:  Payment card covers a range of different cards that can be presented by a cardholder to make a payment. There are four types of payment cards; credit card, debit card, ATM card and prepaid card. 

គណៈកម្មការ អត្រាប្ដូរប្រាក់ផ្លូវការ Official Exchange Rate Determination Committee

គណៈកម្មការ អត្រាប្ដូរប្រាក់ផ្លូវការ ៖  អត្រាប្ដូរប្រាក់របស់ធនាគារជាតិនៃកម្ពុជាត្រូវបានកំណត់ដោយគណៈកម្មការ អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលមានសមាជិកមកពី នាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានបោះផ្សាយ នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងការប្ដូរប្រាក់ នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងសហប្រតិបត្តិការអន្តរជាតិ ។  Official Exchange Rate Determination Committee:  The NBC's exchange rate is determined by the NBC's Official Exchange Rate Determination Committee, which is comprised of staff from relevant departments such as; Issue, Banking Operations, Exchange Management, Statistics, and Economic Research & International Cooperation Department 

មូលបត្រអាចជួញដូរបាន Negotiable Certificate of Deposit

មូលបត្រអាចជួញដូរបាន ៖  បំណុលមានការប្រាក់រយៈពេលខ្លី ដែលបោះផ្សាយដោយធនាគារកណ្ដាល ត្រូវបានកំណត់ជាប្រាក់រៀល និងដុល្លារអាមេរិកក្នុងតម្លៃប្រមាណ ២.០០០ លានរៀល ។  Negotiable Certificate of Deposit:  NCD is a short-term interest bearing debt issued by the central bank denominated in Khmer Riel or US Dollar with equivalent minimum amount of 2,000 million Riel. 

ធនាគារជាតិនៃកម្ពុជា National Bank of Cambodia

ធនាគារជាតិនៃកម្ពុជា ៖  ធនាគារកណ្ដាលនៃប្រទេសកម្ពុជា ។  National Bank of Cambodia:  The central bank of Cambodia. 

គណៈកម្មការគោលនយោបាយរូបិយវត្ថុ Monetary Policy Committee

គណៈកម្មការគោលនយោបាយរូបិយវត្ថុ ៖  គណៈកម្មការគោលនយោបាយជាន់ខ្ពស់នៅធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស និងជាអ្នកសម្រេចគោលនយោបាយរូបិយវត្ថុ ក្នុងគោលបំណងរក្សាស្ថិរភាពថ្លៃ ។  Monetary Policy Committee:  a high-level policy committee at the National Bank of Cambodia, established to assess the ongoing economic and financial developments of the country and to make decisions on monetary policy, with the objective of maintaining price stability. 

គោលនយោបាយរូបិយវត្ថុ Monetary Policy

គោលនយោបាយរូបិយវត្ថុ ៖  មធ្យោបាយដែលអាជ្ញាធររូបិយវត្ថុរបស់ប្រទេសមួយគ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ ក្នុងគោលបំណងកំណត់អត្រាអតិផរណា ឬអត្រាការប្រាក់ ដើម្បីធានាបាននូវស្ថិរភាពថ្លៃ និងការជឿជាក់លើរូបិយវត្ថុជាតិ ។ គោលដៅនៃគោលនយោបាយនេះគឺរួមចំណែកដល់ ស្ថិរភាពនិងកំណើនសេដ្ឋកិច្ច បន្ថយអត្រានិកម្មភាព និងព្យាករអត្រាប្ដូរប្រាក់ជាមួយរូបិយប័ណ្ណផ្សេងៗទៀត ។ Monetary Policy:  the process by which the monetary authority of a country controls the supply of money, often targeting an inflation rate or interest rate to ensure price stability and general trust in the currency. Further goals of a monetary policy are usually to contribute to economic growth and stability, to lower unemployment, and to predict exchange rates with other currencies. 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Microfinance Institution

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៖  គ្រឹះស្ថាន មានឯកទេសក្នុងការផ្ដល់សេវាហិរញ្ញវត្ថុដូចជាផ្តល់កម្ចីនិងទទួលប្រាក់បញ្ញើរ សម្រាប់ក្រុមឬបុគ្គលក្រីក្រនិងមានចំណូលទាប និងសហគ្រាសធន់តូច ។  Microfinance Institution:  An institution specializing in delivery of financial such as loan and deposits, to the, to the poor and low income households, and to micro-enterprises. 

អ្នកឱ្យខ្ចីចុងក្រោយ

អ្នកឱ្យខ្ចីចុងក្រោយ ៖  មុខងាររបស់ធនាគារកណ្ដាលក្នុងការផ្ដល់ឥណទានដល់ធនាគារ ដើម្បីដោះ-ស្រាយបញ្ហាសន្ទនីយភាពដែលបណ្ដាលមកពីភាពខុសគ្នានៃមូលនិធិ និងដើម្បីទប់ស្កាត់វិបត្តិស្រាច់ប្រាក់ងាយស្រួល ។  Lender of last resort:  The function of a central bank in extending credit to banks to overcome liquidity problems caused by a mismatch in funds and to prevent liquidity crisis.

ភ្នាក់ងារសហប្រតិបត្តការអន្តរជាតិជប៉ុន Japan International Cooperation Agency

ភ្នាក់ងារសហប្រតិបត្តការអន្តរជាតិជប៉ុន ៖  អង្គការបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីចូលរួមក្នុងការជំរុញសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជប៉ុន និងសកលលោក តាមរយៈការជ្រោមជ្រែង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងើបឡើងវិញ ឬ ស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។  Japan International Cooperation Agency:  An Organization created in 2003) to contribute to the promotion of international cooperation as well as the sound development of Japanese and global economy by supporting the socioeconomic development, recovery or economic stability of developing countries. 

មូលនិធិរូបិយវត្ថុអន្តរជាតិ International Monetary Fund

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៖  អង្គការអន្តរជាតិ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ក្នុងគោលបំណងលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ និង សហប្រតិបត្តិការរូបិយវត្ថុ ជួយសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ និងជំរុញអនិកម្មភាព កំណើនសេដ្ឋកិច្ចប្រកមដោយចីរភាព និងកាត់បន្ថយភាពក្រីក្រក្នុងពិភពលោក ។  International Monetary Fund:  an international organization created in 1945 for the purpose of promoting international financial stability and monetary cooperation; facilitate international trade, promote high employment and sustainable economic growth, and reduce poverty around the world. 

អត្រាការប្រាក់ Interest Rate

អត្រាការប្រាក់ ៖  គឺអត្រា ដែលការប្រាក់ត្រូវបានបង់ដោយអ្នកខ្ចី (កូនបំណុល) សម្រាប់ប្រាក់ដែលអ្នកខ្ចីបានខ្ចីពីអ្នកផ្តល់កម្ចី (ម្ចាស់បំណុល) ។ អត្រាការប្រាក់ជាធម្មតាត្រូវបានគិតជាភាគរយ ក្នុងរយៈពេលមួយឆ្នាំ ។  Interest Rate:  An interest rate is the rate at which interest is paid by borrowers (debtors) for the use of money that they borrow from lenders (creditors). Interest rates are normally expressed as a percentage of the principal for a period of one year. 

ទីផ្សាររូបិយវត្ថុអន្តរធនាគារ Interbank Money Market

ទីផ្សាររូបិយវត្ថុអន្តរធនាគារ ៖  ទីផ្សារមួយដែលធនាគារផ្ដល់និងខ្ចីពីគ្នាទៅវិញទៅមក ។ Interbank Money Market:  a market where banks lend to or borrow from each other.

អតិផរណា Inflation

អតិផរណា ៖  ជាការកើនឡើងកម្រិតថ្លៃជាទូទៅនៃទំនិញនិងសេវាក្នុងសេដ្ឋកិច្ច ។ អតិផរណាត្រូវបានគណនាជាភាគរយ និង វាស់វែងកំណើនជា ខែ ត្រីមាស និង ឆ្នាំ ។  Inflation:  is defined as a sustained increase in the general level of prices for goods and services in an economy over period of time. It is calculated in percentage and also measured as a monthly, quarterly, and annual percentage increase. 

ទុនបម្រុងអន្តរជាតិ Foreign Exchange Reserves

ទុនបម្រុងអន្តរជាតិ ៖  សំដៅលើទ្រព្យសម្បត្តិជារូបិយប័ណ្ណដែលកាន់កាប់ដោយធនាគារកណ្ដាលនៃប្រទេសមួយ ។ ទ្រព្យសម្បត្តិនោះ រួមមាន សញ្ញាប័ណ្ណទីផ្សារអន្តរជាតិ (foreign marketable securities) មាស Special Drawing Rights (SDRs) និងទុនបម្រុងនៅមូលនិធិរូបិយវត្ថុអន្តរជាតិ ។ គោលបំណងសំខាន់នៃការកាន់ទុនបម្រុងអន្តរជាតិគឺដើម្បីធ្វើការទូទាត់ជាលក្ខណៈអន្តរជាតិនិងការពារនូវហានិភ័យអត្រាប្ដូរប្រាក់ ។  Foreign Exchange Reserves:  are foreign currency assets held by the central bank of countries. These assets include foreign marketable securities, monetary gold, special drawing rights (SDRs) and reserve positions in the International Monetary Fund. The main purpose of holding foreign exchange reserves is to make international payments and hedge against exchange rate risk.

អត្រាប្តូរប្រាក់ Exchange Rate

អត្រាប្តូរប្រាក់ ៖  អត្រាប្តូរប្រាក់គឺជាតម្លៃរូបិយវត្ថុរបស់ប្រទេសមួយធៀបនឹងរូបិយប័ណ្ណរបស់ប្រទេសដទៃទៀត ។ អត្រាប្តូរប្រាក់ អាចមានន័យដូចខាងក្រោម ៖  - នៅក្នុងន័យផ្ទាល់ ៖ តម្លៃក្នុងមួយឯកតារូបិយប័ណ្ណបរទេសគិតជារូបិយវត្ថុក្នុងស្រុក ។  -នៅក្នុងន័យប្រយោល ៖ តម្លៃក្នុងមួយឯកតានៃរូបិយវត្ថុក្នុងស្រុកគិតជារូបិយប័ណ្ណបរទេស ។  Exchange Rate:  An exchange rate is a price of nation’s currency in term of another currency. An exchange rate can be quoted as follows:  - In a direct quotation: the price of a unit of foreign currency is expressed in terms of the domestic currency.  - In an indirect quotation: the price of a unit of domestic currency is expressed in terms of the foreign currency. 

បញ្ជាទូទាត់អេឡិចត្រូនិក Electric Payment Order

បញ្ជាទូទាត់អេឡិចត្រូនិក ៖  បញ្ជាទូទាត់អេឡិចត្រូនិកជាសេចក្តីណែនាំទៅកាន់ធនាគារមួយដើម្បីទូទាត់ឬប្រមូលប្រាក់ពីគណនីមួយ ទៅកាន់ឬសម្រាប់អ្នកទទួលសំណង ឬ ទៅកាន់ឬសម្រាប់គណនីអ្នកទទួលសំណង ហើយរួមបញ្ចូលទាំងការកែប្រែណាមួយនៃបញ្ជាទូទាត់ផងដែរ ។ ភាគីនៅក្នុងបញ្ជាទូទាត់គឺអ្នកផ្ញើនិងធនាគារដែលទទួល ។  Electric Payment Order:  Electronic payment order means an instruction given to a bank to pay or collect a specific sum of money out of a designated account, to or for a payee, or to or for a payee’s account, and includes any amendment to a payment order. It may be value-dated but not be subjected to a condition other than as the originating bank agreed to perform. Parties to a payment order are the sender and the receiving bank. 

ឥណពន្ធផ្ទាល់ Direct Debit

ឥណពន្ធផ្ទាល់ ៖  ប្រព័ន្ធដែលអនុញ្ញាតឲ្យក្រុមហ៊ុនកាត់ប្រាក់ផ្ទាល់ពីគណនីរបស់អតិថិជនដោយស្វ័យប្រវត្ត និងចំនួនដែលបានកាត់ចេញពីគណនីអាចឡើង ឬចុះ អាស្រ័យនឹងការយល់ព្រមពីអតិថិន ។  Direct Debit:  a system where a customer allows a company to charge costs to his or her bank account automatically and where the amount charged can be increased or decreased with the agreement of the customer.