តើយើងដឹងអ្វីខ្លះពី វីរុស Corona?
មានមនុស្ស១០០នាក់ជាងបានបាត់បង់ជីវិតដោយសារវីរុសថ្មី ឈ្មោះ Corona។ ចំនួនអ្នកដែលឆ្លងជំងឺនេះក្នុងប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅថ្ងៃចន្ទ័ចំនួនអ្នកដែលឆ្លងវីរុសនេះមានចំនួន ២,៧០០នាក់ ហើយវាបានកើនទៅដល់ ៤,៥០០នាក់នៅថ្ងៃអង្គារ។ យើងឃើញថា ទោះបីជាមានការខិតខំទប់ស្កាត់ការឆ្លងរាលដាលយ៉ាងខ្លាំងពីរដ្ឋាភិបាលចិន ក៏ចំនួនអ្នកឆ្លងនេះនៅតែមិនថយចុះ។ តើវីរុស Corona គឺជាអ្វី? Coronaviruses គឺជាគ្រួសារដ៏ធំរបស់វីរុសដែលបង្ករដោយសត្វដែលចិញ្ចឹមកូនដោយដឹកដោះ និងបក្សី។ Coronaviruses ធ្វើឲ្យយើងមានអាការៈដូចជា ផ្តាសាយធម្មតា ក្រោយមកបង្ករឲ្យមានលក្ខណៈធ្ងន់ធ្ងរដូចជាជំងឺ MERS (Middle East Respiratory Syndrome) and ជំងឺ SARS ( Sever Acute Respiratory Syndrome) ។ អ្នកជំនាញនៅមិនទាន់អាចកំណត់អត្តសញ្ញាណនៃជំងឺ Coronaviruses បាននៅឡើយទេ។ តើវីរុស Corona ថ្មីគឺជាអ្វី? អ្នកជំនាញហៅវាថា “Novel” ឬ វីរុស Corona ថ្មី ព្រោះពួកគេមិនដែលរកឃើញជម្ងឺនេះនៅក្នុងខ្លួនមនុស្សពីមុនមកទេ។ វីរុសថ្មីនេះគឺត្រូវបានគេគិតថាកើតចេញមកពីសាច់សត្វព្រៃដែលត្រូវបានលក់នៅផ្សារ Wuhan នៅកណ្តាលខេត្ត Hubei ប្រទេសចិន ប៉ុន្តែឥឡូវវាបានឆ្លងពីមនុស្សម្នាក់ទៅកាន់មនុ...