Posts

Showing posts from April, 2024

តើម៉ាកគឺជាអ្វី?

 តើម៉ាកគឺជាអ្វី? ម៉ាកគឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវាកម្មនៃសហគ្រាសនីមួយៗ ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញហៅថា ម៉ាកពាណិជ្ជសញ្ញា ហើយម៉ាកសម្រាប់សេវាកម្មហៅថា សេវាបញ្ញា។ ម៉ាកមានច្រើនប្រភេទដូចជា៖ ម៉ាកជាពាក្យ ម៉ាកជារូបសញ្ញា ម៉ាកជាអក្សរ ម៉ាកជានិមិត្តសញ្ញា ម៉ាកជាលេខ ម៉ាកជាស្លាកសញ្ញា ម៉ាកជាការរួមគ្នានៃពាក្យនិងលេខ ម៉ាកជាការរួមគ្នានៃអក្សរនិងរូបសញ្ញា ម៉ាកជាពណ៍ ម៉ាកអាចជាពណ៍ច្រើនចម្រុះរួមគ្នា ម៉ាកជាឈ្មោះ ម៉ាកជាសញ្ញាដែលមើលឆ្លុះ៣ជ្រុង ម៉ាកជាហត្ថលេខា ម៉ាកអាចមានលក្ខណៈជា ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) និមិត្តសញ្ញា ពណ៍ បង្គុំនៃពណ៍ឬបង្គុំនៃសញ្ញា។ មិនម៉េនគ្រប់ម៉ាកទាំងអស់ សុទ្ធតែអាចចុះបញ្ជីដើម្បីទទួលបានការការពារនោះទេ។ តាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជកម្មនាម និងអំពើនៃ ការប្រកួតប្រជែងមិនស្មោះត្រង់កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានដូចខាងក្រោម៖  ក. ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវា របស់សហគ្រាសមួយទៅសហគ្រាសមួយផ្សេងទៀត ខ. ម៉ាកដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ សីលធម៍ ឬប្រពៃណីល្អរបស់ជាតិ។ គ.  ម៉ាកដែលនាំឲ្យសាធារណៈជន ឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រល...