Posts

Showing posts from March, 2019

យុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ Mcdonald's និងមេរៀនធ្វើឲ្យកើនប្រាក់ចំណូល

Image
យុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ Mcdonald's បានធ្វើពំនាំនូវកំណើនប្រាក់ចំណូលលើសពីការព្យាករណ៍សម្រាប់ហាងនេះ។ ក្នុងកំឡុងពេល៦ខែ (ពីខែមករា ឆ្នាំ២០១៥ ដល់ដើមខែ៧ ឆ្នាំ២០១៥) Mcdonald's បាន និងកំពុងមានការកើនឡើង២ដង បើប្រៀបធៀបទៅនិងការព្យាករណ៍របស់ Wall Street។ ខុសនិងការគិតរបស់អ្នកវិភាគចំពោះអាជីវកម្មដែលមានទំហំធំ តែងតែមានកំណើងយឺតយ៉ាវ មិនសមនិងការផ្លាស់ប្តូរSteve Easterbrook – CEO របស់Mcdonald's បានបញ្ជាក់អោយឃើញថាការគិតរបស់អ្នកនោះគឺខុស។  ចាប់តាំងពីចូលកាន់តំណែងខែមករា ឆ្នាំ២០១៥ Easterbrook បានបោះជំហានយ៉ាងឆាប់រហ័ស លោកបានបញ្ជារឲ្យបិទហាងដែលធ្វើអាជីវកម្មមិនមានប្រសិទ្ធភាព ហើយជំនួសមកវិញដោយការបម្រើអារហារដែលមានតម្លៃថ្លៃវិញ។ រៀបចំឡើងវិញនូវបញ្ជីមុខម្ហូប កាត់បន្ថយពេលវេលារងចាំរបស់អតិថិជន និងបង្កើនប្រាក់ខែដល់បុគ្គលិក។ ចំនុចនេះបានជួយ Mcdonald មានការកើនឡើងនូវប្រាក់ចំណូលជាលើកតំបូងក្នុងរយៈពេល២ឆ្នាំក្នុងពេលលោក Easterbrook កាន់តំណែងជា CEO។ ប្រាក់ចំណូលបានពីការលក់របស់ Mcdonald កើនឡើង៥.៧% ខ្ពស់ជាងការព្យាករណ៍របស់អ្នកវិភាគ ២.៧%។ ហើយតម្លៃមូលបត្ររបស់វាក៏មានការកើនឡើងរហ័សដែរ។ (របាយការណ៍ខែតុលា ឆ្នាំ២០១៥) រឿងខាង...

តើការចំណាយទៅលើម៉ាឃីតធីងមានអ្វីខ្លះ?

Image
នៅពេលដែលចាប់ផ្តើមធ្វើអាជីវកម្ម សំនួរដែលម្ចាស់អាជីវកម្មភសួរភាគច្រើនគឺថា «ពួកគេគួរចំណាយប្រាក់ប៉ុន្មានទៅលើ ម៉ាឃីតធីង? ធ្វើរបៀបណាដើម្បីកាត់បន្ថយការចំណាយទៅលើ ម៉ាឃីឌីង ហើយទទួលបានប្រសិទ្ធភាពខ្ពស់? ចំពោះក្រុមហ៊ុន អាជីវកម្មតូច មធ្យម និងធំ ពួកគេមានបទពិសោធន៍ក្នុងការរៀបរៀង បង្កើតនិងអនុវត្តន៍តារាងផែនការម៉ាឃីតធីង និងតារាងផែនការចំណាយ សម្រាប់ម៉ាឃីតធីងតាម យុទ្ធនាការ តាមត្រីមាស និងឆ្នាំនីមួយៗ។ ទោះជាយ៉ាងណាក៏ក្រុមហ៊ុនតូចៗ ឬម្ចាស់ហាងអនឡាញនៅមិនទាន់ច្បាស់ពីបញ្ហានេះនៅឡើយ ពួកគេមិនដឹងរបៀបដើម្បីបង្កើតកម្រិតការចំណាយមួយអោយមានប្រសិទ្ធភាព ចំណាយតិចតែផ្តល់មកវិញនូវប្រាក់ចំនេញខ្ពស់។ អត្ថបទនេះ មានគោលបំណងណែនាំពីការចំណាយទៅលើម៉ាឃីតធីងមួយចំនួន ថាវាមាននូវសមាសធាតុអ្វីខ្លះ របៀបធ្វើអោយមានប្រសិទ្ធភាពដើម្បីឲ្យការចំណាយក្នុងសកម្មភាពម៉ាឃីធីងតិចបំផុតសម្រាប់កញ្ចប់ថវិការតូច។ ១. ការចំណាយក្នុងម៉ាឃីតធីងមានអ្វីខ្លះ? នៅពេលដែលចាប់ផ្តើមធ្វើអាជីវកម្មតាមអនឡាញ សកម្មភាពចំណាយរបស់អ្នកពឺងផ្អែកទៅលើកត្តាផ្សេងៗគ្នា។ ជាធម្មតាខ្ទង់ចំណាយទាំងនោះរួមមាន ការផ្សព្វផ្សាយ ថ្លៃសកម្មភាពផ្សព្វផ្សាយ ជួល KOLs និង commission ហើយនិងការចំណាំយផ្សេងទៀតតាមគោលបំ...

បង្កើតយុទ្ធសាស្ត្រម៉ាឃីតធីងសម្រាប់ទីផ្សារពិសេស (Niche Market)

Image
របៀបបង្កើតយុទ្ធសាស្ត្រម៉ាឃីតធីងសម្រាប់ទីផ្សារពិសេស។ ទីផ្សារដើមទុនគឺជាចំណែកនំមួយដែលឆ្ងាញ់ ជាកន្លែងដែលក្រុមហ៊ុនធំៗប្រគួតប្រជែងគ្នាដើម្បីទទួលបានចំណែកដើម្បីហូប(ទីផ្សារ) អញ្ចឹងមានចំណែកសម្រាប់ក្រុមហ៊ុនតូចៗដែរឬទេ? ដោយសារតែការប្រកួតប្រជែងគ្នាដោយមិនសំចៃកម្លាំងរវាងក្រុមហ៊ុនធំៗ ក្រុមហ៊ុនយក្ស និងក្រុមហ៊ុនតូចៗ ទើបមានការបោះជំហានថ្មីដើម្បីស្វែងរកចំណែករបស់ខ្លួនដែលសល់បន្ទាប់ពីការចែកគ្នា ដែលបណ្តាលឲ្យមានការកើតឡើង ទីផ្សារពិសេស (Niche market)។  ទោះជាយ៉ាងណាការបង្កើតទីផ្សារពិសេសមិនមែនជាការងាយស្រួលទេ ព្រោះវាគឺជាចំណែកនំដែលត្រូវបានបោះចោលបន្ទាប់ពិពួកក្រុមហ៊ុនធំៗដណ្តើមគ្នា ហើយគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះវាតាំងពីមុនមក។ នេះគឺជាឳកាសហើយក៏ជាឧបសគ្គសម្រាប់ក្រុមហ៊ុនតូចៗដែលឈានជើងចូលទីផ្សារពិសេសនេះ។  អត្ថបទនេះសរសេរដើម្បីវិភាគពីឳកាសនិងឧបសគ្គរបស់សហគ្រាសនៅពេលដែលឈានជើងទៅក្នុងទីផ្សារពិសេសនេះ និងរបៀបបង្កើតយុទ្ធសាស្ត្រម៉ាឃីតធីងដើម្បីចាប់យកនិងអភិវឌ្ឃន៍ទីផ្សារពិសេស។  ហាងសំលៀកបំពាក់សម្រាប់មនុស្សដែលធាត់ជ្រុល ១. ស្វែងយល់ពីឳកាសនិងឧបសគ្គពីទីផ្សារពិសេស ដំបូងដើម្បីបង្កើតយុទ្ធសាស្ត្រម៉...

តើ Fintech គឺជាអ្វី? Fintech ជះឥទ្ធិពលយ៉ាងណាខ្លះដល់ប្រពន្ធ័ធានាគារទូទាំងសកលលោក?

Image
នៅក្នុងបដិវត្តឧស្សាហកម្ម 4.0 បច្ចុប្បន្ន Fintech ត្រូវបានគេចាត់ទុកជាការគំរាមកំហែងដល់ប្រព័ន្ធធនាគារពិភពលោក។ Fintech អាចកែប្រែឡើងវិញនូវទំរង់ឧស្សាហកម្មហិរញ្ញវត្ថុដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សមាសធាតុសំខាន់បំផុតរបស់ឧស្សាហកម្មនេះ។ Fintech គឺជាអ្វី? យល់យ៉ាងណាដើម្បីឲ្យត្រូវ? Fintech ត្រូវបានយល់ដោយសាមញ្ញគឺជាការរួមផ្សំគ្នារវាង «Financial» និង «Technology»។ វារៀបរាប់អំពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ផ្គត់ផ្គង់រាល់សេវាកម្មនិងផលិតផលហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់។ Fintech ត្រូវបានប្រើប្រាស់រួមសម្រាប់ក្រុមហ៊ុនដែលប្រើប្រាស់អ៊ីនធើណែត ទូរសព្ទ័ចល័ត បច្ចេកវិទ្យាកុំព្យួទ័រនិងកម្មវិធី Software បើកទូលាយដែលមានគោលបំណងបង្កើនប្រសិទ្ធភាពប្រតិបត្តិការធនាគារនិងការវិនិយោគ។ ឧទាហរណ៍អំពី Fintech៖ Fintech កំពុងផ្លាស់ប្តូរពិភពហិរញ្ញវត្ថុដោយច្រើនរបៀបខុសៗគ្នា។ ដូចជា៖ ឥឡូវនេះអ្នកកំពុងតែបង្កើតគណនីធានាគារតាមប្រពន្ធ័អ៊ីនធើណែតដែលមិនចាំបាច់ទៅដល់ធានាគារ។ អ្នកក៏អាចភ្ជាប់គណនីជាមួយឧបករណ៍ឆ្លាតវ័យចល័តនិងប្រើប្រាស់វាដើម្បីតាមដានការទូទាត់។ អ្នកក៏អាចសូម្បីតែអាចប្រែក្លាយទូរសព្ទ័របស់អ្នកទៅជា«កាបូបលុយអេឡិចត្រូនិច» និងប្រើប្...