បង្កើតយុទ្ធសាស្ត្រម៉ាឃីតធីងសម្រាប់ទីផ្សារពិសេស (Niche Market)

របៀបបង្កើតយុទ្ធសាស្ត្រម៉ាឃីតធីងសម្រាប់ទីផ្សារពិសេស។

ទីផ្សារដើមទុនគឺជាចំណែកនំមួយដែលឆ្ងាញ់ ជាកន្លែងដែលក្រុមហ៊ុនធំៗប្រគួតប្រជែងគ្នាដើម្បីទទួលបានចំណែកដើម្បីហូប(ទីផ្សារ) អញ្ចឹងមានចំណែកសម្រាប់ក្រុមហ៊ុនតូចៗដែរឬទេ? ដោយសារតែការប្រកួតប្រជែងគ្នាដោយមិនសំចៃកម្លាំងរវាងក្រុមហ៊ុនធំៗ ក្រុមហ៊ុនយក្ស និងក្រុមហ៊ុនតូចៗ ទើបមានការបោះជំហានថ្មីដើម្បីស្វែងរកចំណែករបស់ខ្លួនដែលសល់បន្ទាប់ពីការចែកគ្នា ដែលបណ្តាលឲ្យមានការកើតឡើង ទីផ្សារពិសេស (Niche market)។ 

ទោះជាយ៉ាងណាការបង្កើតទីផ្សារពិសេសមិនមែនជាការងាយស្រួលទេ ព្រោះវាគឺជាចំណែកនំដែលត្រូវបានបោះចោលបន្ទាប់ពិពួកក្រុមហ៊ុនធំៗដណ្តើមគ្នា ហើយគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះវាតាំងពីមុនមក។ នេះគឺជាឳកាសហើយក៏ជាឧបសគ្គសម្រាប់ក្រុមហ៊ុនតូចៗដែលឈានជើងចូលទីផ្សារពិសេសនេះ។ 

អត្ថបទនេះសរសេរដើម្បីវិភាគពីឳកាសនិងឧបសគ្គរបស់សហគ្រាសនៅពេលដែលឈានជើងទៅក្នុងទីផ្សារពិសេសនេះ និងរបៀបបង្កើតយុទ្ធសាស្ត្រម៉ាឃីតធីងដើម្បីចាប់យកនិងអភិវឌ្ឃន៍ទីផ្សារពិសេស។ 


ហាងសំលៀកបំពាក់សម្រាប់មនុស្សដែលធាត់ជ្រុល

១. ស្វែងយល់ពីឳកាសនិងឧបសគ្គពីទីផ្សារពិសេស

ដំបូងដើម្បីបង្កើតយុទ្ធសាស្ត្រម៉ាឃិតធីងសាកសមសម្រាប់ទីផ្សារពិសេសយើងត្រូវតែស្វែងយល់ពីឳកាសនិងឧបសគ្គដែល Niche Market ផ្តល់ឲ្យ ដើម្បីលើកឡើងយុទ្ធសាស្ត្រដែលសាកសម។


  • ឳកាស
មានការប្រកួតប្រជែងតិចជាងៈ មិនដូចជាចំណែកទីផ្សារទូទៅ កន្លែងដែលការប្រកួតប្រជែងមានការកើតឡើងយ៉ាងខ្លាំងក្លាដើម្បីទទួលបានចំណែកទីផ្សារ ដូចច្នេះ Niche Marketមានការប្រកួតប្រជែងតិចជាង។
ការប្រគួតប្រជែងក្នុង Niche Market មានភាពអវិជ្ជមានតិចជាងបើប្រៀបធៀបនិងទីផ្សារទូទៅ ហើយការចំណាយក្នុងម៉ាឃិតធីងចំពោះទីផ្សារនេះក៏មិនច្រើនដូចក្នុងទីផ្សារទូទៅដែរ។ ការផ្សព្វផ្សាយតាមមធ្យោបាយមួយចំនួនអាចមិនចាំបាច់ ហើយជំនួសមកវិញដោយគ្រាន់តែផ្តោតទៅលើមធ្យោបាយផ្សាយពាណីជ្ជកម្មដែលមានប្រសិទ្ធភាព។

កម្រិតនៃភាពស្មោះត្រង់របស់អតិថិជនមានកំរិតខ្ពស់ៈ ផលិតផលរបស់ Niche Market ភាគច្រើនមានគោលដៅច្បាស់លាស់ ឯកទេសនិងសម្រាប់តែក្រុមគោលដៅរបស់វា។ ដូចច្នេះកម្រិតនៃការស្វែងរករបស់វានៅក្នុងទីផ្សារទូទៅមានកម្រិតទាប នៅពេលដែលបានបង្កើតក្រុមអតិថិជនសក្តានុពលមួយនោះភាគរយនៃការត្រលប់មកវិញនិងប្រើប្រាស់ផលិតផលរបស់ Niche Market ក៏មានកម្រិតខ្ពស់ដែរ ដោយសារតែអតិថិជនមានការលំបាកក្នុងការស្វែងរកផលិតផលដែលដូចឬមានលក្ខណៈស្រដៀងគ្នានៅក្នុងទីផ្សារទូទៅ។

ចាប់តាំងពីបានដឹងពីផលិតផល អាជីវកម្មពិសេស ពួកវាបានទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនយ៉ាងឆាប់រហ័ស។ ព្រោះតែវាបានបំពេញនូវបំណងប្រាថ្នានិងការចង់បានដែលលាក់ក្នុងចិត្តរបស់អតិថិជនដែលពួកគេមិនធ្លាប់ទទួលបានពីមុនមក។

ប្រើប្រាស់ធនធានមនុស្សនិងវត្ថុធាតុដើមតិចជាងៈ រាល់ការចំណាយក្នុង marketing niche ភាគច្រើនមានកម្រិតទាប ព្រោះវាគ្រាន់តែផ្តោតលើមធ្យោបាយផ្សព្វផ្សាយដែលមានប្រសិទ្ធភាព។ ដោយសារតែចំនុចនេះហើយបានជាវាក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មដែលមានហិរញ្ញវត្ថុទាប។


  • ចំពោះឧបសគ្គ

ទោះបីជាមានឳកាសមិនតិចក៏ដោយ តែឧបសគ្គគឺជាបញ្ហាដែលអាជីវកម្មនីមួយៗត្រូវប្រឈមមុខនៅពេលដែលសម្រេចចិត្តចូលរួមទីផ្សារពិសេស។ ឧបសគ្គនៅពេលដែលឈានចូលទីផ្សារពិសេសមានដូចខាងក្រោម៖

ប្រាក់ចំណេញតិចៈ ដោយសារតែវាផ្តោតជាសំខាន់លើក្រុមអតិថិជនជាក់លាក់វាជាការលំបាកសម្រាប់អាជីវកម្មដើម្បីទទួលបានប្រាក់ចំណេញច្រើនជាងមុននៅលើទីផ្សារ។

អត្រាកំណើនទាបៈ ចំនុចអវិជ្ជមានរបស់ទីផ្សារពិសេសគឺថាកំណើនមានកំណត់ព្រោះតែមានក្រុមងតិថិជនតូចដែលទិញផលិតផល។

មានពត៌មានតិចតួចពីទីផ្សារៈ ទីផ្សារពិសេសជាទីផ្សារដែលមានការប្រកួតប្រជែងតិចតួច មានការចូលរួមតិចពីដៃគូរប្រកួតប្រជែង ដូចច្នេះមិនមានមេរៀនបទពិសោធន៍សម្រាប់អាជីវកម្មធ្វើការស្វែងយល់បាន នេះមិនទាន់រៀបរាប់ពីអតិថិជនសក្តានុពលនៅមិនទាន់លេចរូបរាងនៅឡើយ វា ទាមទារឲ្យអាជីវករស្វែងរកវិធីសាស្រ្តដើម្បីហៅគាត់អោយចេញមក។

២. យុទ្ធសាស្ត្រ Marketing Mix 4P សម្រាប់ Niche Marketing
យុទ្ធសាស្ត្រទីផ្សារសម្រាប់ទីផ្សារពិសេស


បន្ទាប់ពីបានកំណត់ឳកាសនិងឧបសគ្គ អនុវត្តន៍ Marketing mix 4P ដើម្បីរៀបចំយុទ្ធនាការទីផ្សារមូលដ្ឋានក្នុងទីផ្សារពិសេស។ Marketing mix 4P មាន៤កត្តាគឺ៖ ផលិតផល(Product) តម្លៃ(Price) ទីកន្លែង(Place) និងការផ្សព្វផ្សាយ(Promotion)។ កត្តានីមួយៗត្រូវការការស្រាវជាវឲ្យត្រឹមត្រូវជាមួយទីផ្សារពិសេស។


១. ផលិតផល(Product) (យុទ្ធសាស្ត្របង្កើតតម្រូវការផលិតផល)៖ ផលិតផលគឺជាកត្តាមួយដ៏សំខាន់សម្រាប់អាជីវកម្មបង្កើតទីផ្សារពិសេស ផលិតផលពិសេសប្រមូលផ្តុំអតិថិជនប្រើប្រាស់វាម្តងទៀតជាមួយនិងតម្រូវការ ដើម្បីចេញជារូបរាងទីផ្សារពិសេស។ នៅពេលដែលបង្កើតផលិតផលក្នុងទីផ្សារពិសេសត្រូវយកចិត្តទុកដាក់ចំពោះគុណភាព មុខងារប្រើប្រាស់ និងការវេចខ្ចប់ផលិតផល។

២. តម្លៃ(Price)៖ ជ្រើសរើសតម្លៃសមរម្យជាមួយអតិថិជនគោលដៅរបស់យើង កំណត់យុទ្ធសាស្ត្រតម្លៃសមរម្យ អាចស្វែងយល់យុទ្ធសាស្ត្រកំណត់តម្លៃមួយចំនួនដូចជា៖ កំណត់តម្លៃនៃការច្រៀតចូលទីផ្សារ តម្លៃផ្លូវចិត្ត តម្លៃចង្អៀត តម្លៃតាមកញ្ចប់ តម្លៃសន្សំសំចៃ តម្លៃPremium......

៣. ទីកន្លែង(Place)៖ កំណត់មធ្យោបាយចែកចាយចាំបាច់ កម្រិតនិងដង់ស៊ីតេហាង។

៤. ការផ្សព្វផ្សាយ(Promotion)៖ ចាំបាច់ត្រូវមានយុទ្ធសាស្ត្រផ្សព្វផ្សាយ លក់ផលិតផលផ្ទាល់ខ្លួន បញ្ចុះតម្លៃ និងទំនាក់ទំនងសាធារណៈសមរម្យ។

៣. យុទ្ធសាស្ត្រទីផ្សារតែមួយគត់សម្រាប់អាជីវកម្ម Niche

ក្រៅពីអនុវត្តន៍យុទ្ធសាស្ត្រ Marketing Mix ទៅក្នុងការបង្កើតទីផ្សារ Niche, អាជិវកម្មក៏អាចប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារចំនួន៣ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យអាជិវកម្មរបសើខ្លួនអ្នកផ្ទាល់ ថែមទាំងបង្កើនការគ្រប់ដណ្តប់និងសន្សំសំចៃការចំណាយៈ

១. ប្រើប្រាស់អត្ថន័យដែលបង្កើតដោយអ្នកប្រើប្រាស់

ជំនួសដោយការបង្កើតអត្ថន័យដោយខ្លួនឯង សូមធ្វើការតភ្ជាប់អត្ថន័យរបស់អ្នកប្រើប្រាស់វិញ ធ្វើដូចច្នេះវាធ្វើឲ្យមានការបង្កើនការជឿជាក់ និងបង្កើនការគ្រប់ដណ្តប់អាជីវកម្មរបស់អ្នក។

២. ជ្រើសរើសមូលដ្ឋានគ្រិះផ្សព្វផ្សាយឆ្លាតវៃ សាកសមនិងអាជីវកម្មរបស់អ្នក៖

ជំនួសដោយការជិះលុយទៅលើការគ្រប់ដណ្តប់សកម្មភាពផ្សព្វផ្សាយ សូមប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយដែលមានប្រសិទ្ធភាព។ ឧទាហរណ៍ៈ Marketing តតាមមាត់ KOLs, infuencer....

៣. ទំនាក់ទំនងដៃគូរ៖

ជំនួសដោយការធ្វើអាជីវកម្មដោយម្នាក់ឯង សូមធ្វើការសហការដើម្បីបង្កើតជាសហគមន៏មួយ។

Comments

Popular posts from this blog

លក្ខណៈទូទៅនៃពាណិជ្ជកម្មអន្តរជាតិ

តើ FDI គឺជាអ្វី?

ផែនការMarketing Online ដែលមានប្រសិទ្ធិភាពសម្រាប់អ្នកដែលទើបតែចាប់ផ្តើម