ផែនការMarketing Online ដែលមានប្រសិទ្ធិភាពសម្រាប់អ្នកដែលទើបតែចាប់ផ្តើម



ការធ្វើផែនការMarketing គឺជាការគ្រោងនូវអ្វីដែលសំខាន់ដើម្បីសកម្មភាពទីផ្សារអាជីវកម្មឲ្យបានជោគជ័យ​ និងស្ថិតស្ថេរ។ អាចថាអ្នកគ្រាន់តែផ្តោតទៅលើ inbolund marketing ឬសមាហរណកម្មទាំងសកម្មភាព online marketing ឬ offline marketing សុទ្ធតែចាំបាច់មានផែនការដើម្បីចង្អុលបង្ហាញសម្រាប់រាល់សកម្មភាព។

1. កំណត់គោលដៅ

អ្នកចាំបាច់កំណត់គោលដៅអាជីវកម្មរបស់អ្នកគឺជាអ្វី? បរិមាណផលិតផលប្រើប្រាស់ ចំនួនប៉ុន្មាន និងក្នុងចន្លោះពេលណា ? អតិថិជនគោលដៅអ្នកជាអ្នកណា? វិសាលភាពអាជីវកម្មនៅឯណា? ការដឹងច្បាស់ពីពត៍មានទាំងនេះមានការចាំបាច់ណាស់សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ Internet Marketing ព្រោះពួកយើងចាំបាច់ធ្វើការពិពណ៍នាយុទ្ធសាស្ត្រ Marketing Online ទើបធ្វើឲ្យវាមានភាពច្បាស់លាស់ កាត់បន្ថយការចំណាយនិងនាំមកនូវប្រសិទ្ធិភាពអាជីវកម្ម។ 

2. ព្យាករណ៍ចម្ងល់របស់អតិថិជន និងរិះរកវីធីសាស្ត្រដើម្បីឆ្លើយទៅកាន់ពួកគេ

បន្ទាប់ពីកំណត់គោលដៅអ្នកចាំបាច់រៀបចំផែនការ Marketing Online ដែលសមស្របមួយ។ ទាញយកផលប្រយោជន៍ និងស្វែងរកដំណោះស្រាយ ដែលផលិតផលរបស់អ្នកអ្នកផ្តល់ដល់អតិថិជនរបស់អ្នក។ 

ត្រូវគិតមុនរាល់សំនួរដែលអតិថិជនរបស់អ្នកអាចនឹងសួរ ហើយត្រូវរិះរកចម្លើយណាដែលអាចបញ្ចុះបញ្ចូលអតិថិជនរបស់អ្នក។ 

3. ចូលទៅឲ្យជិត និងប្រឹក្សាដល់អតិថិជន

ប្រាកដណាស់នរណាក៏ដឹងពីយុទ្ធសាស្ត្រនៃការលក់ដែរៈ មិត្ត ជជែក លក់ 

រឿងទីមួយដែលអ្នកត្រូវធ្វើគឺ ត្រូវទៅឲ្យជិតអតិថិជនរបស់អ្នក តាមរយៈទំនាក់ទំនង បណ្តាញសង្គម គេហទំពរ័ ។ល។

ការងារដែលចាំបាច់ពេលនេះគឺលើទូរសព្ទ័ឡើងហើយខលទៅអតិថិជនរបស់អ្នក។ ព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យស្តាប់អ្វីដែលអ្នកចាំបាច់ត្រូវនិយាយ ប្រសិនបើពួកគេរវល់ ចូរណាត់ពួកគេនិយាយនៅពេលក្រោយបន្ទាប់ពីពួកគេទំនេរ។ រឿងដែលចាំបាច់បន្ទាប់គឺ ផ្ញើអ៊ីម៉ែលទៅឲ្យពួកគេមើលពីសេចក្តីព្រាងពីផែនការប្រឹក្សាអតិថិជន។

4. ជួបអតិថិជនដោយផ្ទាល់ ហើយជជែកអំពីផលិតផល

សូមស្នើរសុំជួបអតិថិជនដើម្បីផ្លាស់ប្តូរពត៍មាន។ អាជីវករចាំបាច់កំណត់ដើមទុនចាំបាច់ ដាក់គោលដៅដែលអាចសម្រេចបាន ធានាប្រសិទ្ធិភាពក្នុងផែនការ ហើយសន្សំសំចៃដើមទុនវិនិយោគដូចជា៖ កញ្ចប់ថវិការវិនិយោគដំបូង ប្រាក់ចំនេញដែលចង់បានក្រោយ មួយខែ មួយត្រីមាស មួយឆ្នាំ​ ល។ 




Comments

Popular posts from this blog

លក្ខណៈទូទៅនៃពាណិជ្ជកម្មអន្តរជាតិ

តើ FDI គឺជាអ្វី?