Posts

Showing posts from February, 2021

D/P គឺជាអ្វី? វិធី និងហានិភ័យក្នុងការប្រតិបត្តិ ទូទាត់ DP

Image
 D/P គឺជាអ្វី?  D/P គឺជាវិធីសាស្ត្រទូទាត់ក្នុងពាណិជ្ជកម្មអន្តរជាតិ។ D/P បានមកពីពាក្យ Document Against Payment ។ នេះគឺជាវិធីសាស្ត្រទូទាត់ ប្រគល់ប្រាក់ ប្រគល់បង្កាន់ដៃ មានន័យថាអ្នកនាំចេញចាត់តាំងធានាគារដើម្បីបញ្ជូបឯកសារបង្កាន់ដៃទៅឲ្យអ្នកទិញប្រសិនបើពួកគេទូទាត់សព្វគ្រប់វិក័យបត្រ័ឬបណ្ណឥណទាន។ ឬអាចនិយាយបានថាអ្នកទិញអាចទទួលឥវ៉ាន់បានលុះត្រាតែពួកគេធ្វើការទូទាត់ទៅឲ្យធានាគារ។  វិធីសាស្ត្រទូទាត់ D/P វីធីសាស្ត្រទូទាត់ D/P មាន៩ជំហានដូចខាងក្រោម៖ វីធីសាស្ត្រទូទាត់ D/P ក្នុងពាណិជ្ជកម្មអន្តរជាតិ៖ ជំហានទី១៖ អ្នកលក់ត្រូវទាក់ទងទៅធានាគារនាំចេញដើម្បីបើកគណនីយ ជំហានទី២៖ អ្នកលក់បញ្ជូនឥវ៉ាន់និងឯកសារទៅភ្នាក់ងារដឹកជញ្ជូន ( Freight Forwarder) ជំហានទី៣៖ Freight Forwarder បញ្ជូនឥវ៉ាន់និងទទួល Bill of Loading (B/L) ពីអ្នកដឹងទំនិញ                    ( carrier) ជំហានទី៤៖ Freight Forwarder បញ្ជូនឯកសារទៅកាន់ធានាគារ នាំចេញ ជំហានទី៥៖ ធានាគារនាំចេញ បញ្ជូនឯកសារទៅកាន់ធានាគារនាំចូល ជំហានទី៦៖ ធានាគារនាំចូល ប្រតិបត្តិទូទាត់ដល់ ធានាគារនាំចេញនិងទទួលឯកសារ ជំហានទី៧៖ អ្នកទិញផ...

D/A គឺជាអ្វី? ភាពខុសគ្នារវាង វិធីសាស្ត្រទូទាត់ D/A នឹង D/P

Image
 D/A គឺជាអ្វី?  D/A (Document Against Acceptance) គឺជាវិធីសាស្ត្រទូទាត់មួយក្នុងចំណោមវិធីសាស្ត្រ ប្រតិបត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ។ តាមវិធីសាស្ត្រទូទាត់នេះ អ្នកនាំចូល(អ្នកទិញ) ត្រូវបានអនុញ្ញាត្តឲ្យទទួលបានបង្កាន់ដៃឯកសារនៅពេលដែលចុះហត្ថលេខាលើក្រដាសឥណទាន (ក្រដាសប្តូរប្រាក់) ទូទាត់ថ្លៃទំនិញក្រោយតាមរយៈធានាគារនាំចូល។ ជាធម្មតារយៈពេលទូទាត់មានរយៈពេល ៣០ថ្ងៃ ៦០ថ្ងៃ ឬ៩០ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយវិធីសាស្ត្រនេះកម្រប្រើណាស់ ព្រោះវាផ្តល់គុណវិបត្តិជាច្រើនដល់អ្នកនាំចេញ(អ្នកលក់)។ និតិវិធីទូទាត់ D/A និតិវិធីទូទាត់ D/A រួមមាន៧ជំហានហើយត្រូវបានបង្ហាញដូចរូបខាងក្រោម៖ D/A គឺជាអ្វី? និតិវិធីទូទាត់ D/A ក្នុងពាណិជ្ជកម្មអន្តរជាតិ ជំហាននីមួយៗក្នុងនិតិវិធីទូទាត់ D/A ក្នុងពាណិជ្ជកម្មអន្តរជាតិនិងការនាំចេញ នាំចូល៖ ជំហានទី១៖ អ្នកនាំចេញ(អ្នកលក់) ផ្ញើទំនិញដល់អ្នកនាំចូល(អ្នកទិញ) ជំហានទី២៖  អ្នកនាំចេញ(អ្នកលក់) ផ្ញើឯកសារបង្កាន់ដៃតាមរយៈធានាគារនាំចេញ ជំហានទី៣៖ ធានាគារនាំចេញ ប្រតិបត្តិផ្ញើឯកសារបង្កាន់ដៃទៅធានាគារនាំចូល ជំហានទី៤៖  អ្នកនាំចូល(អ្នកទិញ) ទទួលបានឯកសារបង្កាន់ដៃពីធានាគារនាំចូលបន្ទាប់បានចុះហត្ថលេខាលើបណ្ណ័ឥណ...

ការពិតដែលល្វីងជូចត់ដែលធ្វើឲ្យ Elon Musk ខ្វល់ចិត្ត៖ ប្រាក់ចំនេញរបស់ក្រុមហ៊ុនTeslaមិនម៉េនបានមកពីការលក់ឡានទេ

Image
រឿងដែលធ្វើឲ្យ Elon Musk ខ្វល់ចិត្ត៖ ប្រាក់ចំនេញរបស់ Tesla មិនម៉េនបានមកពីការលក់ឡានទេ។ ក្នុងប្រវិត្តសាស្ត្រលើកទី១ ដែល Tesla ទទួលបានប្រាក់ចំនេញក្នុងឆ្នាំ២០២០ទោះបីការពិតដ៏សែនជូរចត់ប្រាក់ចំនេញរបស់ពួកគេមិនម៉េនបានមកពីការលក់ឡានទេ។  បច្ចុប្បន្ននេះមានរដ្ឋចំនួន១១របស់សហរដ្ឋអាមេរិចដែលតម្រូវឲ្យរោងចក្រផ្គត់ផ្គងរថយន្តត្រូវលក់បានបរិមាណរថយន្តដែលមិនបញ្ចេញឧស្ម័នពុលតាមការកំណត់ត្រឹមឆ្នាំ២០២៥។ បើមិនដូចច្នេះទេរោងចក្រត្រូវបង្ខំឲ្យទិញឥនទានឧស្មន័ពីបណ្តាររោងចក្រផ្សេងៗដើម្បីបំពេញតម្រូវការនេះ។ ហើយ Tesla គឺជារោងចក្រប្រភេទនោះហើយពួកគេផលិតផ្តាច់មុខរថយន្តអគ្គីសនី។ នោះបញ្ជាក់ឲ្យឃើញច្បាស់ថាវាជាប្រភេទអាជីវកម្មដែលនាំប្រាក់ចំនេញសម្រាប់ Tesla ចំនួន 3.3 ពាន់លានដុល្លាក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ហើយជាងពាក់កណ្តាលនៃចំនួននេះដោយឡែកសម្រាប់ឆ្នាំ២០២០។ ការលក់បានឥណទានឧស្ម័ន១.៦ពាន់លានដុល្លានៅឆ្នាំទៅមានចំនួនច្រើនជាងប្រាក់ចំនេញរបស់ Tesla ដែលទទួលបាន៧២១លានដុល្លា នោះមានន័យថា Teslaត្រូវប្រកាសខាតនៅឆ្នាំ២០២០ ។  ក្រុមហ៊ុនកំពុងតែទទួលរងនូវការខាតបង់ក្នុងការលក់រថយន្តអគ្គីសនី។ ពួកគេរកលុយបានដោយការលក់ឥណទានឧស្ម័នដែលវាកំពុងបានបាត់ជាបណ្តើរៗក្នុងវិស...