D/A គឺជាអ្វី? ភាពខុសគ្នារវាង វិធីសាស្ត្រទូទាត់ D/A នឹង D/P
D/A គឺជាអ្វី?
D/A (Document Against Acceptance) គឺជាវិធីសាស្ត្រទូទាត់មួយក្នុងចំណោមវិធីសាស្ត្រ ប្រតិបត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ។ តាមវិធីសាស្ត្រទូទាត់នេះ អ្នកនាំចូល(អ្នកទិញ) ត្រូវបានអនុញ្ញាត្តឲ្យទទួលបានបង្កាន់ដៃឯកសារនៅពេលដែលចុះហត្ថលេខាលើក្រដាសឥណទាន (ក្រដាសប្តូរប្រាក់) ទូទាត់ថ្លៃទំនិញក្រោយតាមរយៈធានាគារនាំចូល។ ជាធម្មតារយៈពេលទូទាត់មានរយៈពេល ៣០ថ្ងៃ ៦០ថ្ងៃ ឬ៩០ថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយវិធីសាស្ត្រនេះកម្រប្រើណាស់ ព្រោះវាផ្តល់គុណវិបត្តិជាច្រើនដល់អ្នកនាំចេញ(អ្នកលក់)។
និតិវិធីទូទាត់ D/A
និតិវិធីទូទាត់ D/A រួមមាន៧ជំហានហើយត្រូវបានបង្ហាញដូចរូបខាងក្រោម៖
D/A គឺជាអ្វី? និតិវិធីទូទាត់ D/A ក្នុងពាណិជ្ជកម្មអន្តរជាតិ
ជំហាននីមួយៗក្នុងនិតិវិធីទូទាត់ D/A ក្នុងពាណិជ្ជកម្មអន្តរជាតិនិងការនាំចេញ នាំចូល៖
ជំហានទី១៖ អ្នកនាំចេញ(អ្នកលក់) ផ្ញើទំនិញដល់អ្នកនាំចូល(អ្នកទិញ)
ជំហានទី២៖ អ្នកនាំចេញ(អ្នកលក់) ផ្ញើឯកសារបង្កាន់ដៃតាមរយៈធានាគារនាំចេញ
ជំហានទី៣៖ ធានាគារនាំចេញ ប្រតិបត្តិផ្ញើឯកសារបង្កាន់ដៃទៅធានាគារនាំចូល
ជំហានទី៤៖ អ្នកនាំចូល(អ្នកទិញ) ទទួលបានឯកសារបង្កាន់ដៃពីធានាគារនាំចូលបន្ទាប់បានចុះហត្ថលេខាលើបណ្ណ័ឥណទាន
ជំហានទី៥៖ អ្នកនាំចូលធ្វើការទូទាត់ថ្លៃទំនិញទៅធានាគារនាំចូល
ជំហានទី៦៖ ធានាគារនាំចូលធ្វើការវេលុយនោះទៅធានាគារនាំចេញ
ជំហានទី៧៖ ធានាគារនាំចូលធ្វើការវេលុយនោះទៅកាន់គណនីយរបស់អ្នកនាំចេញ(អ្នកលក់)
ភាពខុសគ្នារវាង វិធីសាស្ត្រទូទាត់ D/A នឹង D/P
ភាពខុសគ្នារវាង វិធីសាស្ត្រទូទាត់ D/A នឹង D/P នៅត្រង់ចំនុច៖
- វិធីសាស្ត្រ D/P អ្នកទិញទទួលបានឯកសារបង្កាន់ដៃនៅពេលដែលប្រតិបត្តិទូទាត់គ្រប់គ្រាន់ដល់ធានាគារនាំចូល។
- វិធីសាស្ត្រ D/A អ្នកទិញទទួលបានឯកសារបង្កាន់ដៃនៅពេលដែលទទួលបានហត្ថលេខាលើបណ្ណ័ឥណទាន។ ចំពោះវីធីសាស្ត្រ D/A អ្នកទិញអាចជំពាក់ថ្លៃទំនិញនិងមានសិទ្ធទូទាត់ទៅអ្នកលក់ដូចទៅអ្នីដែលបានចាចារក្នុងកិច្ចព្រមព្រៀង។

Comments