D/P គឺជាអ្វី? វិធី និងហានិភ័យក្នុងការប្រតិបត្តិ ទូទាត់ DP

 D/P គឺជាអ្វី? 

D/P គឺជាវិធីសាស្ត្រទូទាត់ក្នុងពាណិជ្ជកម្មអន្តរជាតិ។ D/P បានមកពីពាក្យ Document Against Payment ។ នេះគឺជាវិធីសាស្ត្រទូទាត់ ប្រគល់ប្រាក់ ប្រគល់បង្កាន់ដៃ មានន័យថាអ្នកនាំចេញចាត់តាំងធានាគារដើម្បីបញ្ជូបឯកសារបង្កាន់ដៃទៅឲ្យអ្នកទិញប្រសិនបើពួកគេទូទាត់សព្វគ្រប់វិក័យបត្រ័ឬបណ្ណឥណទាន។ ឬអាចនិយាយបានថាអ្នកទិញអាចទទួលឥវ៉ាន់បានលុះត្រាតែពួកគេធ្វើការទូទាត់ទៅឲ្យធានាគារ។ 

វិធីសាស្ត្រទូទាត់ D/P

វីធីសាស្ត្រទូទាត់ D/P មាន៩ជំហានដូចខាងក្រោម៖




វីធីសាស្ត្រទូទាត់ D/P ក្នុងពាណិជ្ជកម្មអន្តរជាតិ៖

ជំហានទី១៖ អ្នកលក់ត្រូវទាក់ទងទៅធានាគារនាំចេញដើម្បីបើកគណនីយ

ជំហានទី២៖ អ្នកលក់បញ្ជូនឥវ៉ាន់និងឯកសារទៅភ្នាក់ងារដឹកជញ្ជូន (Freight Forwarder)

ជំហានទី៣៖ Freight Forwarder បញ្ជូនឥវ៉ាន់និងទទួល Bill of Loading (B/L) ពីអ្នកដឹងទំនិញ

                   (carrier)

ជំហានទី៤៖ Freight Forwarder បញ្ជូនឯកសារទៅកាន់ធានាគារ នាំចេញ

ជំហានទី៥៖ ធានាគារនាំចេញ បញ្ជូនឯកសារទៅកាន់ធានាគារនាំចូល

ជំហានទី៦៖ ធានាគារនាំចូល ប្រតិបត្តិទូទាត់ដល់ ធានាគារនាំចេញនិងទទួលឯកសារ

ជំហានទី៧៖ អ្នកទិញផ្ទេរឯកសារឲ្យ carrier ហើយធ្វើការទទួលទំនិញ

ជំហាន់ទី៨៖ ធានាគារនាំចូលធ្វើការផ្ទេរលុយទៅធានាគារនាំចេញ

ជំហានទី៩៖ ធានាគារនាំចេញធ្វើការផ្ទេរប្រាក់ទៅគណនីយរបស់អ្នកលក់


ហានិភ័យក្នុងការទូទាត់ DP Document Against Payment

ហានិភ័យក្នុងការទូទាត់  DP ភាគច្រើនកើតឡើងចំពោះអ្នកទិញ ពីព្រោះពួកគេមិនអាចពិនិត្រ

ស្ថានភាពរបស់ទំនិញនិងអាចផ្ទៀងផ្ទាត់ឯកសារចាប់តាំងពីពេលទំនិញបានមកដល់ផែគោលដៅ។

និយាយរួមទៅវិធីសាស្ត្រនេះមានសុវត្តិភាពនិងធានាចំពោះអ្នកលក់។  ទោះយ៉ាងណាក៏ដោយ នោះ

គ្រាន់តែក្នុងករណីអ្នកលក់ព្រមផ្ញើឯកសារក្នុងរយៈពេលសុពលភាពរបស់ D/P ។ 


Comments

Popular posts from this blog

លក្ខណៈទូទៅនៃពាណិជ្ជកម្មអន្តរជាតិ

តើ FDI គឺជាអ្វី?

ផែនការMarketing Online ដែលមានប្រសិទ្ធិភាពសម្រាប់អ្នកដែលទើបតែចាប់ផ្តើម