Posts

តើម៉ាកគឺជាអ្វី?

 តើម៉ាកគឺជាអ្វី? ម៉ាកគឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវាកម្មនៃសហគ្រាសនីមួយៗ ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញហៅថា ម៉ាកពាណិជ្ជសញ្ញា ហើយម៉ាកសម្រាប់សេវាកម្មហៅថា សេវាបញ្ញា។ ម៉ាកមានច្រើនប្រភេទដូចជា៖ ម៉ាកជាពាក្យ ម៉ាកជារូបសញ្ញា ម៉ាកជាអក្សរ ម៉ាកជានិមិត្តសញ្ញា ម៉ាកជាលេខ ម៉ាកជាស្លាកសញ្ញា ម៉ាកជាការរួមគ្នានៃពាក្យនិងលេខ ម៉ាកជាការរួមគ្នានៃអក្សរនិងរូបសញ្ញា ម៉ាកជាពណ៍ ម៉ាកអាចជាពណ៍ច្រើនចម្រុះរួមគ្នា ម៉ាកជាឈ្មោះ ម៉ាកជាសញ្ញាដែលមើលឆ្លុះ៣ជ្រុង ម៉ាកជាហត្ថលេខា ម៉ាកអាចមានលក្ខណៈជា ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) និមិត្តសញ្ញា ពណ៍ បង្គុំនៃពណ៍ឬបង្គុំនៃសញ្ញា។ មិនម៉េនគ្រប់ម៉ាកទាំងអស់ សុទ្ធតែអាចចុះបញ្ជីដើម្បីទទួលបានការការពារនោះទេ។ តាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជកម្មនាម និងអំពើនៃ ការប្រកួតប្រជែងមិនស្មោះត្រង់កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានដូចខាងក្រោម៖  ក. ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវា របស់សហគ្រាសមួយទៅសហគ្រាសមួយផ្សេងទៀត ខ. ម៉ាកដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ សីលធម៍ ឬប្រពៃណីល្អរបស់ជាតិ។ គ.  ម៉ាកដែលនាំឲ្យសាធារណៈជន ឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រល...

D/P គឺជាអ្វី? វិធី និងហានិភ័យក្នុងការប្រតិបត្តិ ទូទាត់ DP

Image
 D/P គឺជាអ្វី?  D/P គឺជាវិធីសាស្ត្រទូទាត់ក្នុងពាណិជ្ជកម្មអន្តរជាតិ។ D/P បានមកពីពាក្យ Document Against Payment ។ នេះគឺជាវិធីសាស្ត្រទូទាត់ ប្រគល់ប្រាក់ ប្រគល់បង្កាន់ដៃ មានន័យថាអ្នកនាំចេញចាត់តាំងធានាគារដើម្បីបញ្ជូបឯកសារបង្កាន់ដៃទៅឲ្យអ្នកទិញប្រសិនបើពួកគេទូទាត់សព្វគ្រប់វិក័យបត្រ័ឬបណ្ណឥណទាន។ ឬអាចនិយាយបានថាអ្នកទិញអាចទទួលឥវ៉ាន់បានលុះត្រាតែពួកគេធ្វើការទូទាត់ទៅឲ្យធានាគារ។  វិធីសាស្ត្រទូទាត់ D/P វីធីសាស្ត្រទូទាត់ D/P មាន៩ជំហានដូចខាងក្រោម៖ វីធីសាស្ត្រទូទាត់ D/P ក្នុងពាណិជ្ជកម្មអន្តរជាតិ៖ ជំហានទី១៖ អ្នកលក់ត្រូវទាក់ទងទៅធានាគារនាំចេញដើម្បីបើកគណនីយ ជំហានទី២៖ អ្នកលក់បញ្ជូនឥវ៉ាន់និងឯកសារទៅភ្នាក់ងារដឹកជញ្ជូន ( Freight Forwarder) ជំហានទី៣៖ Freight Forwarder បញ្ជូនឥវ៉ាន់និងទទួល Bill of Loading (B/L) ពីអ្នកដឹងទំនិញ                    ( carrier) ជំហានទី៤៖ Freight Forwarder បញ្ជូនឯកសារទៅកាន់ធានាគារ នាំចេញ ជំហានទី៥៖ ធានាគារនាំចេញ បញ្ជូនឯកសារទៅកាន់ធានាគារនាំចូល ជំហានទី៦៖ ធានាគារនាំចូល ប្រតិបត្តិទូទាត់ដល់ ធានាគារនាំចេញនិងទទួលឯកសារ ជំហានទី៧៖ អ្នកទិញផ...

D/A គឺជាអ្វី? ភាពខុសគ្នារវាង វិធីសាស្ត្រទូទាត់ D/A នឹង D/P

Image
 D/A គឺជាអ្វី?  D/A (Document Against Acceptance) គឺជាវិធីសាស្ត្រទូទាត់មួយក្នុងចំណោមវិធីសាស្ត្រ ប្រតិបត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ។ តាមវិធីសាស្ត្រទូទាត់នេះ អ្នកនាំចូល(អ្នកទិញ) ត្រូវបានអនុញ្ញាត្តឲ្យទទួលបានបង្កាន់ដៃឯកសារនៅពេលដែលចុះហត្ថលេខាលើក្រដាសឥណទាន (ក្រដាសប្តូរប្រាក់) ទូទាត់ថ្លៃទំនិញក្រោយតាមរយៈធានាគារនាំចូល។ ជាធម្មតារយៈពេលទូទាត់មានរយៈពេល ៣០ថ្ងៃ ៦០ថ្ងៃ ឬ៩០ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយវិធីសាស្ត្រនេះកម្រប្រើណាស់ ព្រោះវាផ្តល់គុណវិបត្តិជាច្រើនដល់អ្នកនាំចេញ(អ្នកលក់)។ និតិវិធីទូទាត់ D/A និតិវិធីទូទាត់ D/A រួមមាន៧ជំហានហើយត្រូវបានបង្ហាញដូចរូបខាងក្រោម៖ D/A គឺជាអ្វី? និតិវិធីទូទាត់ D/A ក្នុងពាណិជ្ជកម្មអន្តរជាតិ ជំហាននីមួយៗក្នុងនិតិវិធីទូទាត់ D/A ក្នុងពាណិជ្ជកម្មអន្តរជាតិនិងការនាំចេញ នាំចូល៖ ជំហានទី១៖ អ្នកនាំចេញ(អ្នកលក់) ផ្ញើទំនិញដល់អ្នកនាំចូល(អ្នកទិញ) ជំហានទី២៖  អ្នកនាំចេញ(អ្នកលក់) ផ្ញើឯកសារបង្កាន់ដៃតាមរយៈធានាគារនាំចេញ ជំហានទី៣៖ ធានាគារនាំចេញ ប្រតិបត្តិផ្ញើឯកសារបង្កាន់ដៃទៅធានាគារនាំចូល ជំហានទី៤៖  អ្នកនាំចូល(អ្នកទិញ) ទទួលបានឯកសារបង្កាន់ដៃពីធានាគារនាំចូលបន្ទាប់បានចុះហត្ថលេខាលើបណ្ណ័ឥណ...

ការពិតដែលល្វីងជូចត់ដែលធ្វើឲ្យ Elon Musk ខ្វល់ចិត្ត៖ ប្រាក់ចំនេញរបស់ក្រុមហ៊ុនTeslaមិនម៉េនបានមកពីការលក់ឡានទេ

Image
រឿងដែលធ្វើឲ្យ Elon Musk ខ្វល់ចិត្ត៖ ប្រាក់ចំនេញរបស់ Tesla មិនម៉េនបានមកពីការលក់ឡានទេ។ ក្នុងប្រវិត្តសាស្ត្រលើកទី១ ដែល Tesla ទទួលបានប្រាក់ចំនេញក្នុងឆ្នាំ២០២០ទោះបីការពិតដ៏សែនជូរចត់ប្រាក់ចំនេញរបស់ពួកគេមិនម៉េនបានមកពីការលក់ឡានទេ។  បច្ចុប្បន្ននេះមានរដ្ឋចំនួន១១របស់សហរដ្ឋអាមេរិចដែលតម្រូវឲ្យរោងចក្រផ្គត់ផ្គងរថយន្តត្រូវលក់បានបរិមាណរថយន្តដែលមិនបញ្ចេញឧស្ម័នពុលតាមការកំណត់ត្រឹមឆ្នាំ២០២៥។ បើមិនដូចច្នេះទេរោងចក្រត្រូវបង្ខំឲ្យទិញឥនទានឧស្មន័ពីបណ្តាររោងចក្រផ្សេងៗដើម្បីបំពេញតម្រូវការនេះ។ ហើយ Tesla គឺជារោងចក្រប្រភេទនោះហើយពួកគេផលិតផ្តាច់មុខរថយន្តអគ្គីសនី។ នោះបញ្ជាក់ឲ្យឃើញច្បាស់ថាវាជាប្រភេទអាជីវកម្មដែលនាំប្រាក់ចំនេញសម្រាប់ Tesla ចំនួន 3.3 ពាន់លានដុល្លាក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ហើយជាងពាក់កណ្តាលនៃចំនួននេះដោយឡែកសម្រាប់ឆ្នាំ២០២០។ ការលក់បានឥណទានឧស្ម័ន១.៦ពាន់លានដុល្លានៅឆ្នាំទៅមានចំនួនច្រើនជាងប្រាក់ចំនេញរបស់ Tesla ដែលទទួលបាន៧២១លានដុល្លា នោះមានន័យថា Teslaត្រូវប្រកាសខាតនៅឆ្នាំ២០២០ ។  ក្រុមហ៊ុនកំពុងតែទទួលរងនូវការខាតបង់ក្នុងការលក់រថយន្តអគ្គីសនី។ ពួកគេរកលុយបានដោយការលក់ឥណទានឧស្ម័នដែលវាកំពុងបានបាត់ជាបណ្តើរៗក្នុងវិស...

វីធីសាស្រ្តលក់ទាំង១៥របស់មហាសេដ្ឋី Jack Ma

Image
ជាពាណិជ្ជករមួយរូប គ្មាននរណាម្នាក់មិនស្គាល់មហាសេដ្ឋី Jack Ma នោះទេ។ លោកជាពាណិជ្ជករដែលល្បីឈ្មោះមួយរូបជាមួយនិងការចែករំលែកបទពិសោធន៍ក្នុងការលក់របស់គាត់។ បទពិសោធន៍នោះមានមនុស្សជាច្រើនបានអនុវត្តន៍តាមហើយភាគច្រើនវាបានផ្តល់ផល់ចំណេញដល់អាជីវកម្មរបស់ពួកគេ។ វិធីសាស្ត្ររបស់ Jack Ma អាចរៀបរាប់ដោយខ្លីដូចខាងក្រោម៖  ១. លក់ទំនិញឲ្យអតិថិជន​ប្លែក ចាំបាច់ត្រូវគួរសម ២. លក់ទំនិញឲ្យអតិថិជនដែលស្គាល់គ្នា ចាំបាច់ត្រូវរួសរាយ ៣. លក់ទំនិញឲ្យអតិថិជនដែលប្រញាប់ ចាំបាច់ត្រូវរហ័សរហួន ៤. លក់ទំនិញឲ្យអតិថិជនដែលទិញសន្សឹមៗ ចាំបាច់ត្រូវអត់ធ្មត់ ៥. លក់ទំនិញឲ្យអតិថិជនដែលមានលុយ ចាំបាច់ឲ្យពួកគេឃើញពីភាពអស្ចារ្យ ៦. លក់ទំនិញឲ្យអតិថិជនដែលមានលុយតិច ចាំបាច់ឲ្យពួកគេឃើញពីភាពសប្បុរស់ ៧. លក់ទំនិញឲ្យអតិថិជនដែលចូលចិត្តតាមម៉ូត ត្រូវឲ្យពួកគេនូវភាពទាន់សម័យ ៨. អតិថិជនវិជ្ជាជីវៈ ត្រូវលក់ឲ្យគេដោយវិជ្ជាជីវៈ ៩. អតិថិជនសប្បុរស់ ត្រូវលក់ដោយអត្ថន័យទំនិញ ១០. អតិថិជនក្រអឺតក្រទម ត្រូវលក់អត្ថប្រយោជន៍ដល់ពួកគេ ១១. អតិថិជនដែលចូលចិត្តសប្បាយរីករាយ ត្រូវលក់សេវាកម្មឲ្យពួកគេ ១២. អតិថិជនដែលចូលចិត្តបង្ខូច ត្រូវលក់កិត្តយស ១៣. អតិថិជនដែលមានចិត្តគំគួន ត្រូវលក់ភាព...

តើ Outbound Marketing គឺជាអ្វី?

Outbound Marketing   គឺជាវិធីសាស្រ្តបែបប្រពៃណីនៃទីផ្សារ ក្នុងការស្វែងរកអតិថិជនសក្តានុពល។ Outbound Marketing រួមមានសកម្មភាពដូចជា ការតាំងពិព័រណ៍ពាណិជ្ជកម្ម វគ្គសិក្ខាសាលា និងការហៅទូរស័ព្ទ "Cold Calling" ។ វីធីសាស្ត្រនេះការចំណាយរបស់វាខ្ពស់ ហើយ ROI ទាបជាង Inbound Marketing ។

ផែនការMarketing Online ដែលមានប្រសិទ្ធិភាពសម្រាប់អ្នកដែលទើបតែចាប់ផ្តើម

Image
ការធ្វើផែនការMarketing គឺជាការគ្រោងនូវអ្វីដែលសំខាន់ដើម្បីសកម្មភាពទីផ្សារអាជីវកម្មឲ្យបានជោគជ័យ​ និងស្ថិតស្ថេរ។ អាចថាអ្នកគ្រាន់តែផ្តោតទៅលើ  inbolund marketing ឬសមាហរណកម្មទាំងសកម្មភាព  online marketing ឬ offline marketing សុទ្ធតែចាំបាច់មានផែនការដើម្បីចង្អុលបង្ហាញសម្រាប់រាល់សកម្មភាព។ 1. កំណត់គោលដៅ អ្នកចាំបាច់កំណត់គោលដៅអាជីវកម្មរបស់អ្នកគឺជាអ្វី? បរិមាណផលិតផលប្រើប្រាស់  ចំនួនប៉ុន្មាន និង ក្នុងចន្លោះពេលណា ? អតិថិជនគោលដៅអ្នកជាអ្នកណា? វិសាលភាពអាជីវកម្មនៅឯណា? ការដឹងច្បាស់ពីពត៍មានទាំងនេះមានការចាំបាច់ណាស់សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ Internet Marketing ព្រោះពួកយើងចាំបាច់ធ្វើការពិពណ៍នាយុទ្ធសាស្ត្រ Marketing Online ទើបធ្វើឲ្យវាមានភាពច្បាស់លាស់ កាត់បន្ថយការចំណាយនិងនាំមកនូវប្រសិទ្ធិភាពអាជីវកម្ម។  2. ព្យាករណ៍ចម្ងល់របស់អតិថិជន និងរិះរកវីធីសាស្ត្រដើម្បីឆ្លើយទៅកាន់ពួកគេ បន្ទាប់ពីកំណត់គោលដៅអ្នកចាំបាច់រៀបចំផែនការ  Marketing Online ដែលសមស្របមួយ។ ទាញយកផលប្រយោជន៍ និងស្វែងរកដំណោះស្រាយ ដែលផលិតផលរបស់អ្នកអ្នកផ្តល់ដល់អតិថិជនរបស់អ្នក។  ត្រូវគិតមុនរាល់សំនួរដែលអតិថិជនរបស់អ្នកអាចនឹងសួរ...

តើយើងដឹងអ្វីខ្លះពី វីរុស Corona?

Image
មានមនុស្ស១០០នាក់ជាងបានបាត់បង់ជីវិតដោយសារវីរុសថ្មី ឈ្មោះ Corona។ ចំនួនអ្នកដែលឆ្លងជំងឺនេះក្នុងប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅថ្ងៃចន្ទ័ចំនួនអ្នកដែលឆ្លងវីរុសនេះមានចំនួន ២,៧០០នាក់ ហើយវាបានកើនទៅដល់ ៤,៥០០នាក់នៅថ្ងៃអង្គារ។ យើងឃើញថា ទោះបីជាមានការខិតខំទប់ស្កាត់ការឆ្លងរាលដាលយ៉ាងខ្លាំងពីរដ្ឋាភិបាលចិន ក៏ចំនួនអ្នកឆ្លងនេះនៅតែមិនថយចុះ។ តើវីរុស Corona គឺជាអ្វី? Coronaviruses គឺជាគ្រួសារដ៏ធំរបស់វីរុសដែលបង្ករដោយសត្វដែលចិញ្ចឹមកូនដោយដឹកដោះ និងបក្សី។ Coronaviruses ធ្វើឲ្យយើងមានអាការៈដូចជា ផ្តាសាយធម្មតា ក្រោយមកបង្ករឲ្យមានលក្ខណៈធ្ងន់ធ្ងរដូចជាជំងឺ MERS (Middle East Respiratory Syndrome) and ជំងឺ SARS ( Sever Acute Respiratory Syndrome) ។ អ្នកជំនាញនៅមិនទាន់អាចកំណត់អត្តសញ្ញាណនៃជំងឺ Coronaviruses បាននៅឡើយទេ។ តើវីរុស Corona ថ្មីគឺជាអ្វី? អ្នកជំនាញហៅវាថា “Novel” ឬ វីរុស Corona ថ្មី ព្រោះពួកគេមិនដែលរកឃើញជម្ងឺនេះនៅក្នុងខ្លួនមនុស្សពីមុនមកទេ។ វីរុសថ្មីនេះគឺត្រូវបានគេគិតថាកើតចេញមកពីសាច់សត្វព្រៃដែលត្រូវបានលក់នៅផ្សារ Wuhan នៅកណ្តាលខេត្ត Hubei ប្រទេសចិន ប៉ុន្តែឥឡូវវាបានឆ្លងពីមនុស្សម្នាក់ទៅកាន់មនុ...

ចាប់ពីអាយុរ​ ២០ឆ្នាំ ដល់៣០ឆ្នាំ សូមគិតឲ្យបានច្រើនអំពីផ្លូវដែលត្រូវដើរខាងមុខ ហើយកាត់បន្ថយអ្វីរាំងស្ទះបេសកម្មរបស់អ្នក

មានមនុស្សជាច្រើនរវល់គ្មានពេលទំនេរ តែសម្ធិផលដែលទទួលបានមកវិញបែរគ្មានអ្នីជាដំកំភួន ហេតុផលសំខាន់គឺនៅត្រង់ ពួកគាត់បានចាប់ផ្តើមខុសនៅ ចន្លោះអាយុរ ២០ឆ្នាំ ទៅ៣០ឆ្នាំ ។ ជិវិតរបស់មនុស្សប្រៀបបានដូចជាការប្រណាំងប្រជែងនៅលើផ្លូវដ៏វែងមួយ ក្នុងការប្រណាំងប្រជែងនេះពួកយើងនឹងជួបនូវផ្លូវបំបែកជាច្រើនរបស់ជីវិត ហើយរាល់ក្រោយពេលផ្លូវបត់ គន្លងរបស់មនុស្សម្នាក់តែងតែមានការផ្លាស់ប្តូរទាំងស្រុង។ ដូចច្នេះប្រសិនបើអ្នកមិនចង់ក្លាយជាមនុស្សដែលបរាជ័យ សូមពិចារណាឲ្យបានមុនសម្រាប់ដំណើរជីវិតនៅពេលអនាគត់ វ័យសំខាន់បំផុតរបស់មនុស្សគឺអាយុរចន្លោះ ពី២០ឆ្នាំទៅ៣០ឆ្នាំ។ ១. ប្រសិនបើអ្នកសំរេចថាត្រូវធ្វើតែម្តង តើអ្នកខ្លាចអ្វីដែលត្រូវចាប់ផ្តើមឲ្យបានមុនបន្តិច នៅប្រទេសចិនមានអនុបណ្ឌិតវិទ្យាសាស្ត្រកុំព្យូទ័រ អាយុរ៣០ឆ្នាំម្នាក់ គិតថាខ្លួននិងងាយស្រួលស្វែងរកការងារដ៏ល្អមួយដោយពឹងទៅលើសញ្ញាបត្រ័ដែលចេញដោយសកលវិទ្យាល័យដ៏ល្បីមួយ។ ក្រោយមកបន្ទាប់ពីបានដាក់ពាក្រសុំការងារនៅ Alibaba 16ដង 10​ នៅ Tencent 7 ដងនៅ  Meituan  និង 3ដងនៅ  Baidu បរាជ័យទាំងអស់ គាត់ក៏បានដឹងថា៖ ចំពោះមុខ បទពិសោធន៍ការងារជាក់ស្តែងរបស់បេក្ខជនដ៏ទៃទៀត សញ្ញាបត្រ័មួយសន្លឹកគឺគ្មានតម្ល...