តើយើងដឹងអ្វីខ្លះពី វីរុស Corona?



មានមនុស្ស១០០នាក់ជាងបានបាត់បង់ជីវិតដោយសារវីរុសថ្មី ឈ្មោះ Corona។ ចំនួនអ្នកដែលឆ្លងជំងឺនេះក្នុងប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅថ្ងៃចន្ទ័ចំនួនអ្នកដែលឆ្លងវីរុសនេះមានចំនួន ២,៧០០នាក់ ហើយវាបានកើនទៅដល់ ៤,៥០០នាក់នៅថ្ងៃអង្គារ។ យើងឃើញថា ទោះបីជាមានការខិតខំទប់ស្កាត់ការឆ្លងរាលដាលយ៉ាងខ្លាំងពីរដ្ឋាភិបាលចិន ក៏ចំនួនអ្នកឆ្លងនេះនៅតែមិនថយចុះ។
តើវីរុស Corona គឺជាអ្វី?
Coronaviruses គឺជាគ្រួសារដ៏ធំរបស់វីរុសដែលបង្ករដោយសត្វដែលចិញ្ចឹមកូនដោយដឹកដោះ និងបក្សី។
Coronaviruses ធ្វើឲ្យយើងមានអាការៈដូចជា ផ្តាសាយធម្មតា ក្រោយមកបង្ករឲ្យមានលក្ខណៈធ្ងន់ធ្ងរដូចជាជំងឺ MERS (Middle East Respiratory Syndrome) and ជំងឺ SARS ( Sever Acute Respiratory Syndrome)
អ្នកជំនាញនៅមិនទាន់អាចកំណត់អត្តសញ្ញាណនៃជំងឺ Coronaviruses បាននៅឡើយទេ។
តើវីរុស Corona ថ្មីគឺជាអ្វី?
អ្នកជំនាញហៅវាថា “Novel” ឬ វីរុស Corona ថ្មី ព្រោះពួកគេមិនដែលរកឃើញជម្ងឺនេះនៅក្នុងខ្លួនមនុស្សពីមុនមកទេ។ វីរុសថ្មីនេះគឺត្រូវបានគេគិតថាកើតចេញមកពីសាច់សត្វព្រៃដែលត្រូវបានលក់នៅផ្សារ Wuhan នៅកណ្តាលខេត្ត Hubei ប្រទេសចិន ប៉ុន្តែឥឡូវវាបានឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត។ អ្នកជំនាញជនជាតិចិនបាននិយាយថា ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានតាំងពីវាមិនទាន់ចេញរោគសញ្ញាថាបានឆ្លងជម្ងឺនេះ នេះជាហេតុដែលបណ្តាលឲ្យពិបាកធ្វើការកត់សម្គាល់។
តើវីរុស Corona ថ្មីនេះមានរោគសញ្ញាដូចម្តេច?
រោគសញ្ញានៃ វីរុសថ្មីនេះនេះមានដូចជា៖ គ្រុនក្តៅ ក្អក ដកដង្ហើមខ្លីៗ និងពិបាកដកដង្ហើម ហើយករណីខ្លះអាចបណ្តាលឲ្យរលាកសួត។ មនុស្សមួយចំនួនដែលឆ្លងជម្ងឺនេះមិនមានរោគសញ្ញាអ្វីទាំងអស់ ខណៈមនុស្សមួយចំនួនទៀតមានអាការៈឈឺខ្លាំង និងខ្លះបានបាត់បង់ជីវិត។
មជ្ឈមណ្ឌលទប់ស្កាត់និងប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់អាមេរិចកាំងបានរាយការណ៍ថា រោគសញ្ញានៃជម្ងឺនេះអាចនឹងលេចឡើងនៅចន្លោះ ពី​២ ទៅ១៤ថ្ងៃបន្ទាប់ពីបាននៅក្បែអ្នកដែលឆ្លងជម្ងឺនេះ។
ការព្យាបាល​ និងការការពារ

វាគ្មានការព្យាបាលពិសេសសម្រាប់វីរុសថ្មីនេះទេ។ ហើយករណីឆ្លងជាច្រើនគឺអាចព្យាបាលបាន លុះត្រាអ្នកជម្ងឺមានសុខភាពល្អ។ ព្រោះវីរុសនេះ វាជាវីរុសថ្មីដែលកើតឡើងមកលើមនុស្សដូចច្នេះនៅមិនទាន់មាន វ៉ាក់សាំងសម្រាប់ជំងឺនេះនៅឡើយទេ។ ហើយអង្ការសុខភាពពិភពលោកបានឲ្យដំបូន្មានថា យើងមិនគួរទៅជិតអ្នកជម្ងឺដែលមានអាការៈ មានបញ្ហាផ្លូចដង្ហើម ហៀសំបោរ និងក្អក។ ហើយយើងគួរតែលាងសម្អាតដៃឲ្យបានញឹកញាប់និងញាំអាហារដែលចម្អិនឆ្អិនល្អ។
មជ្ឈមណ្ឌលទប់ស្កាត់និងប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់អាមេរិចកាំង ក៏បានប្រាប់ពីវិធីបង្ការដូចជា៖ លាងដៃនិងសាប៊ូយ៉ាងហោចណាស់ ២០វិនាទី ជៀសវាងយកដៃប៉ះមុខរបស់អ្នកពេលមិនទាន់លាង នៅផ្ទះពេលដែលអ្នកកំពុងឈឺ និងលាងសម្អាតកន្លែងដែលអ្នកឧស្សាហ៍ប៉ះឲ្យបានញឹកញាប់។

Comments

Popular posts from this blog

លក្ខណៈទូទៅនៃពាណិជ្ជកម្មអន្តរជាតិ

តើ FDI គឺជាអ្វី?

ផែនការMarketing Online ដែលមានប្រសិទ្ធិភាពសម្រាប់អ្នកដែលទើបតែចាប់ផ្តើម