តើការចំណាយទៅលើម៉ាឃីតធីងមានអ្វីខ្លះ?
នៅពេលដែលចាប់ផ្តើមធ្វើអាជីវកម្ម សំនួរដែលម្ចាស់អាជីវកម្មភសួរភាគច្រើនគឺថា «ពួកគេគួរចំណាយប្រាក់ប៉ុន្មានទៅលើ ម៉ាឃីតធីង? ធ្វើរបៀបណាដើម្បីកាត់បន្ថយការចំណាយទៅលើ ម៉ាឃីឌីង ហើយទទួលបានប្រសិទ្ធភាពខ្ពស់?
ចំពោះក្រុមហ៊ុន អាជីវកម្មតូច មធ្យម និងធំ ពួកគេមានបទពិសោធន៍ក្នុងការរៀបរៀង បង្កើតនិងអនុវត្តន៍តារាងផែនការម៉ាឃីតធីង និងតារាងផែនការចំណាយ សម្រាប់ម៉ាឃីតធីងតាម យុទ្ធនាការ តាមត្រីមាស និងឆ្នាំនីមួយៗ។ ទោះជាយ៉ាងណាក៏ក្រុមហ៊ុនតូចៗ ឬម្ចាស់ហាងអនឡាញនៅមិនទាន់ច្បាស់ពីបញ្ហានេះនៅឡើយ ពួកគេមិនដឹងរបៀបដើម្បីបង្កើតកម្រិតការចំណាយមួយអោយមានប្រសិទ្ធភាព ចំណាយតិចតែផ្តល់មកវិញនូវប្រាក់ចំនេញខ្ពស់។ អត្ថបទនេះ មានគោលបំណងណែនាំពីការចំណាយទៅលើម៉ាឃីតធីងមួយចំនួន ថាវាមាននូវសមាសធាតុអ្វីខ្លះ របៀបធ្វើអោយមានប្រសិទ្ធភាពដើម្បីឲ្យការចំណាយក្នុងសកម្មភាពម៉ាឃីធីងតិចបំផុតសម្រាប់កញ្ចប់ថវិការតូច។
១. ការចំណាយក្នុងម៉ាឃីតធីងមានអ្វីខ្លះ?
នៅពេលដែលចាប់ផ្តើមធ្វើអាជីវកម្មតាមអនឡាញ សកម្មភាពចំណាយរបស់អ្នកពឺងផ្អែកទៅលើកត្តាផ្សេងៗគ្នា។ ជាធម្មតាខ្ទង់ចំណាយទាំងនោះរួមមាន ការផ្សព្វផ្សាយ ថ្លៃសកម្មភាពផ្សព្វផ្សាយ ជួល KOLs និង commission ហើយនិងការចំណាំយផ្សេងទៀតតាមគោលបំណង់របស់យុទ្ធនាការផ្សព្វផ្សាយ។
a. ឧទាហរណ៍៖ តារាងនៃការចំណាយទៅលើម៉ាឃីធីងសាមញ្ញមួយ
តារាងនៃការចំណាយទៅលើម៉ាឃីធីងសាមញ្ញ
b. ការចំណាយទៅលើយុទ្ធនាការម៉ាឃីតធីងជាក់លាក់ណាមួយ
ការចំណាយទៅលើយុទ្ធនាការម៉ាឃីតធីងជាក់លាក់ណាមួយ
២. ដំណោះស្រាយការធ្វើឲ្យអប្បរមាក្នុងការចំណាយសម្រាប់អាជីវកម្មឬម្ចាស់ហាងលក់អនឡាញ
ក. ប្រភពទំនិញ៖ ស្វែងយល់ពីប្រភពទំនិញ ជ្រើសរើសប្រភពទំនិញណាដែលមានការចាប់អារម្មណ៍ខ្ពស់ ថោក ទាន់សម័យ ដើម្បីកាត់បន្ថយក្នុងការចំណាយទៅលើការផ្សព្វផ្សាយ។
ខ. ធនធានមនុស្ស៖ គ្រប់គ្រងបុគ្គលិកល្អ ដើម្បីចៀសវាងស្ថានភាព ធ្វើការពេញមួយថ្ងៃតែការងារនៅមិនហើយ ជួនកាលបុគ្គលិកមួយចំនួនអង្គុយលេងជាច្រើនម៉ោង ធ្វើឲ្យខាតពេលវេលា ថវិការនិងកម្លាំង។
គ. ជៀសវាងការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតែមួយគត់៖ សូមចាំថា Digital Marketing មិនត្រឹមតែមាន Facebook, Google។ ក្នុងពេលការប្រកួតប្រជែងក្នុងមធ្យោបាយទាំង២នេះកំពុងតែខ្ពស់ បណ្តាលឲ្យថ្លៃផ្សព្វផ្សាយមានតម្លៃខ្ពស់ ដូចច្នេះសូមគិតដល់ប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗទៀតដូចជា៖ Instargram, youtube, Forum....


Comments