តើ Fintech គឺជាអ្វី? Fintech ជះឥទ្ធិពលយ៉ាងណាខ្លះដល់ប្រពន្ធ័ធានាគារទូទាំងសកលលោក?
នៅក្នុងបដិវត្តឧស្សាហកម្ម 4.0 បច្ចុប្បន្ន Fintech ត្រូវបានគេចាត់ទុកជាការគំរាមកំហែងដល់ប្រព័ន្ធធនាគារពិភពលោក។ Fintech អាចកែប្រែឡើងវិញនូវទំរង់ឧស្សាហកម្មហិរញ្ញវត្ថុដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សមាសធាតុសំខាន់បំផុតរបស់ឧស្សាហកម្មនេះ។
Fintech គឺជាអ្វី? យល់យ៉ាងណាដើម្បីឲ្យត្រូវ?
Fintech ត្រូវបានយល់ដោយសាមញ្ញគឺជាការរួមផ្សំគ្នារវាង «Financial» និង «Technology»។ វារៀបរាប់អំពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ផ្គត់ផ្គង់រាល់សេវាកម្មនិងផលិតផលហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់។ Fintech ត្រូវបានប្រើប្រាស់រួមសម្រាប់ក្រុមហ៊ុនដែលប្រើប្រាស់អ៊ីនធើណែត ទូរសព្ទ័ចល័ត បច្ចេកវិទ្យាកុំព្យួទ័រនិងកម្មវិធី Software បើកទូលាយដែលមានគោលបំណងបង្កើនប្រសិទ្ធភាពប្រតិបត្តិការធនាគារនិងការវិនិយោគ។
ឧទាហរណ៍អំពី Fintech៖
Fintech កំពុងផ្លាស់ប្តូរពិភពហិរញ្ញវត្ថុដោយច្រើនរបៀបខុសៗគ្នា។ ដូចជា៖ ឥឡូវនេះអ្នកកំពុងតែបង្កើតគណនីធានាគារតាមប្រពន្ធ័អ៊ីនធើណែតដែលមិនចាំបាច់ទៅដល់ធានាគារ។ អ្នកក៏អាចភ្ជាប់គណនីជាមួយឧបករណ៍ឆ្លាតវ័យចល័តនិងប្រើប្រាស់វាដើម្បីតាមដានការទូទាត់។ អ្នកក៏អាចសូម្បីតែអាចប្រែក្លាយទូរសព្ទ័របស់អ្នកទៅជា«កាបូបលុយអេឡិចត្រូនិច» និងប្រើប្រាស់វាដើម្បីធ្វើការទូទាត់។ ឧទាហរណ៍ដូចជា៖ គណនី Wing, Pi Pay, Ali Pay....
Fintech ក៏កំពុងផ្លាស់ប្តូរវិស័យធានារ៉ាប់រងនិងវិនិយោគ។ បណ្តារអ្នកផ្គត់ផ្គង់ធានារ៉ាប់រងឥឡូវនេះកំពុងតែលក់ធានារ៉ាប់រង «ទូរគមនាគមន៍» កន្លែងដែលអ្នកបើកឡានរបស់អ្នកត្រូវបានតាមដានដោយទិន្នន័យដែលត្រូវបានប្រមូលតាមរយៈទូរសព្ទ័ឆ្លាតវ័យរបស់អ្នកឬ «ប្រអប់ខ្មៅ» ដែលត្រូវបានបំពាក់ក្នុងរថយន្តរបស់អ្នក។ ទិន្នន័យនេះក្រោយមកអាចនឹងត្រូវបានប្រើប្រាស់ដើម្បីកំណត់ចំនួនទឹកប្រាក់ដែលអ្នកត្រូវចំណាយសម្រាប់ធានារ៉ាប់រងរបស់អ្នក។ នៅថ្ងៃអនាគត់ អ្នកនិងអាចទិញធានារ៉ាប់រងក្នុងមូលដ្ឋានរយៈពេលខ្លី ឬ«បង់លុយនៅពេលដែលអ្នកធ្វើដំណើរ»។
ការជឿនលឿនខាងបច្ចេកវិទ្យាមានន័យថាអតិថិជនក៏អាចវិនិយោគលើអ៊ិនធើណេតផងដែរដោយឈរលើមូលដ្ឋាន "ដោយគ្រាន់តែអនុវត្តន៍" ដោយគ្មានអន្តរកម្មដោយផ្ទាល់។ អ្នកក៏អាចទទួលបានដំបូន្មានហិរញ្ញវត្ថុដោយស្វ័យប្រវត្តិឬដំបូន្មានដោយស្វ័យប្រវត្តិជាមួយនឹង AI ដែលត្រូវបានបង្កើតដោយស្រេច។
អត្ថប្រយោជន៍ក្នុងការប្រើប្រាស់ Fintech
- ទាន់ចិត្តនិងភាពងាយស្រួល
ផលិតផលរបស់ Fintech មាននិន្នាការត្រូវបានចែកចាយលើបណ្តាញហើយដូច្នេះអ្នកប្រើអាចចូលដំណើរការបានយ៉ាងងាយស្រួលនិងរហ័ស។
- មានច្រើនជម្រើស
អតិថិជនទទួលបានអត្ថប្រយោជន៍ច្រើនពីផលិតផលនិងសេវាកម្មព្រោះពួកគេអាចទិញបានពីចម្ងាយដោយមិនគិតពីទីតាំង។
- ការទូទាត់មានតម្លៃថោក
ក្រុមហ៊ុន Fintech ប្រហែលជាមិនចាំបាច់វិនិយោគប្រាក់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា៖បណ្តាញសាខាជាដើម។ ដូច្នេះវាអាចផ្តល់ជូននូវដំណោះស្រាយដែលមានតំលៃថោកសម្រាប់អ្នកប្រើប្រាស់។
- បណ្តារផលិតផល់តម្រូវតាមអថិជនផ្សេងទៀត (Customization)
បច្ចេកវិទ្យាអនុញ្ញាតឱ្យក្រុមហ៊ុន fintech ប្រមូលនិងរក្សាទុកព័ត៌មានរបស់អតិថិជនបន្ថែមទៀតដើម្បីឱ្យពួកគេអាចផ្តល់ជូនអតិថិជននូវផលិតផលឬសេវាកម្មតាមតម្រូវការរបស់ពួកគេ។
ហានិភ័យដែលអាចកើតឡើងពី Fintech
- ហានិភ័យផ្អែកទៅលើបច្ចែកវិទ្យា
ផលិតផលហិរញ្ញវត្ថុដែលទិញតាមប្រព័ន្ធអ៊ីនធឺណេតអាចធ្វើឱ្យអ្នកងាយប្រឈមនឹងហានិភ័យនៃបច្ចេកវិទ្យា។ ឧទាហរណ៍ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានប្រើខុសឬអ្នកអាចជាជនរងគ្រោះនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ករណីនៃការលេចធ្លាយការទិញនិងលក់ពត៌មានរបស់អ្នកប្រើពីកាតធនាគារការទូទាត់តាមអនឡាញ ...
- ធ្វើការសម្រេចចិត្តលឿន
ផលិតផលហិរញ្ញវត្ថុតាមអ៊ិនធឺណេតត្រូវបានទិញភ្លាមៗដោយគ្នានការជួបគ្នាជាមួយអ្នកលក់ដោយផ្ទាល់ទេ។ នេះអាចធ្វើឱ្យអតិថិជនធ្វើការសំរេចចិត្តភ្លាមៗ។ ទោះយ៉ាងណានេះក៏ជាអាវិធមុខពីរផងដែរ។
តើFintech អាចក្លាយជាការគម្រាមកំហែងសម្រាប់ប្រពន្ធ័ធានាគារសកលលោកដែរឬទេ?
បន្ទាប់ពីមានការមើលស្រាល រលកនៃការ Startup Fintech ឥឡូវនេះបណ្តារធានាគារបានទទួលស្គាល់ការពិតថា បច្ចេកវិទ្យានេះមានការជះឥទ្ធិពលដ៏ខ្លាំង ដែលបណ្តាលឲ្យឧស្សាហកម្មធានាគារមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ដូចវិស័យមួយចំនួនផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយខណៈពេលដែលពិគ្រោះយោបល់ជាមួយមនុស្សយន្តនិងបច្ចេកវិទ្យាផ្សេងទៀតអាចជួយឱ្យធនាគារផ្តល់សេវាដល់អតិថិជនកាន់តែប្រសើរឡើង ហើយបុគ្គលិករាប់ពាន់នាក់អាចជំនួសដោយម៉ាស៊ីន។ បណ្តារធនាគារ ក្រុមហ៊ុនបណ្តាក់ទុនមូលបត្រនិងអង្គភាពប្រពៃណីផ្សេងទៀតក៏មានការព្រួយបារម្ភផងដែរថា: "ពួកគេទើបតែចាប់ផ្តើមបង្កើតច្បាប់គ្រប់គ្រង តែឥឡូវនេះក្រុមហ៊ុន Fintechកំពុងតែមានប្រៀបយ៉ាងខ្លាំងនៅក្នុងការប្រគួតប្រជែងដណ្តើមទីផ្សារ។
ដូច្នេះមនុស្សមួយចំនួនមានការព្រួយបារម្ភអំពីរលកបច្ចេកវិជ្ជា នឹងជំនួសវិធីសាស្ត្រពាណិជ្ជកម្មប្រពៃណីរបស់ធនាគារ ហើយនឹងបណ្តាលឲ្យមានការពិបាកកាន់តែច្រើនប្រសិនបើពួកគេតាមមិនទាន់ជាមួយបច្ចេកវិទ្យា។
ដើម្បីដោះស្រាយជាមួយគ្រោះថ្នាក់នេះធនាគារកំពុងព្យាយាមឈានមួយជំហាន។ ធនាគារមួយចំនួនប្រើប្រាស់យីហោនិងបច្ចេកវិទ្យាដើម្បីពិសោធន៍ដោយប្រើប្រាស់បច្ចេកវិទ្យា fintech ។ វិធីសាស្រ្តដ៏ពេញនិយមនៅ Silicon Valley ជាញឹកញាប់ត្រូវបានអនុវត្តនៅក្នុងករណីនេះ។ ឧទាហរណ៍ Barclays បានគាំទ្រ Startup ចំនួន 60 នៅក្របខណ្ឌ័កម្មវិធីប្រកបដោយភាពច្នៃប្រឌិតនៅក្នុងទីក្រុងឡុងញូវយ៉ក ទីក្រុងតាលអាវី និងទីក្រុងខេបថោន។ ធនាគារផ្សេងទៀតដូចជា Citigroup ឬ Banco Santander SA ក៏បានបង្កើតមូលនិធិមូលធនដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុន fintech ។

Comments