តើប្រទេសណាដែលមានម៉ោងធ្វើការវែងជាងគេ
មិចស៊ិច ជាប្រទេសដែលមានរយៈពេលធ្វើការក្នុងមួយថ្ងៃវែងជាងប្រទេសដ៏ទៃទៀត
។ ខណៈពេលដែលអាឡឺម៉ង់មានរយៈពេលខ្លីជាងគេ ។ ទិន្នន័យថ្មី ពី Organization for Economic
Cooperation and Development (OECD) បានបង្ហាញថា
ជាមធ្យម មិចស៊ិច ចំនាយពេលវេលាធ្វើការ ២,២២៥ ម៉ោងក្នុងមួយឆ្នាំ ប្រហែល
៤៣ម៉ោងក្នុងមួយសប្តាហ៍ ។ ហើយក្រិចជាប្រទេសដែលមានរយៈពេលធ្វើការវែងជាងគេក្នុងទ្វីបអ៊ឺរ៉ុប
ជាមធ្យម ២,០៣៥ម៉ោង ក្នុងមួយឆ្នាំ ហើយអាមេរិច ១,៧៨៣ម៉ោង ក្នុងមួយឆ្នាំ ។
វប្បធម៍ធ្វើការខុសគ្នា
កត្តាឥរិយាបថ និងវប្បធម៍សង្គមដើរតួនាទីក្នុងការកំណត់ម៉ោងធ្វើការរបស់នយោជិក
។ ក្នុងប្រទេសមិកស៊ិច ភាពគ្មានការងារធ្វើគឺជាការភ័យខ្លាចរបស់នយោជក់នីមួយៗ ដូច្នេះនៅក្នុងច្បាប់ការងារ
ការកំណត់ម៉ោងធ្វើការតិចបំផុតរយៈពេល ៤៨ម៉ោងក្នុង១សប្តាហ៍គឺជារឿងទូទៅ ។ ចំណែកឯនៅកូរ៉េខាងត្បូងវិញ
រយៈពេលធ្វើការវែងគឺជាផ្នែកមួយរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ។ ប៉ុន្តែដោយមានការព្រួយបារម្មណ៍ពីបញ្ហាសង្គម
រួមមានអត្រាកំណើតមានកំរិតទាប ភាពយឺតយ៉ាវនៃផលិតភាព ប្រធានាធិបតី Moon
Jea-in បានសម្រេចកាត់បន្ថយម៉ោងធ្វើការ
និងផ្តល់សិទ្ធឲ្យបុគ្គលិកមានសិទ្ធសម្រាក់ ។
យ៉ាងណាមិញទោះបីជាមានករណីការស្លាប់ដែលបណ្តាលមកពីការធ្វើការលើសកំណត់កម្មករជប៉ុនធ្វើការជាមធ្យម
១,៧១៣ម៉ោងក្នុងមួយឆ្នាំ ស្ថិតនៅក្រោមមធ្យមភាគរបស់ OECD ។ នេះមានការភ្ញាក់ជាខ្លាំងដែលប្រទេសមួយល្បីអំពីវប្បធម៍ធ្វើការដោយអាល់កុល
(Workaholic
culture) ដែលធ្វើឲ្យរដ្ឋាភិបាលបានកំណត់បន្ទាត់នៃការធ្វើការលើសកំណត់។
ធ្វើការតិចម៉ោង តែមានប្រសិទ្ធភាពខ្ពស់
ទោះបីជាមានម៉ោងធ្វើការរខ្លីជាងគេក្នុងចំនោមសមាជិកប្រទេស OECD
ក៏ដោយ អាឡឺម៉ង់នៅតែរក្សាផលិតភាពខ្ពស់។
តាមពិតទៅកម្មករអាឡឺម៉ង់ជាមធ្យមធ្វើការមានប្រសិទ្ធភាពជាងអង្គគ្លេស ចំនួន២៧% ។
Comments