តើ FDI គឺជាអ្វី?
ទុនវិនិយោគដោយផ្ទាល់ពីបរទេស Foreign direct investment (FDI) គឺនៅពេលដែលក្រុមហ៊ុនមួយជាម្ចាស់របស់ក្រុមហ៊ុនមួយឬច្រើននៅក្នុងប្រទេសដ៏ទៃ។ FDI មានលក្ខណៈខុសពីក្រុមហ៊ុនដ៏ទៃត្រង់ថា ក្រុមហ៊ុនដ៏ទៃទៀតវិនិយោគទៅកាន់ប្រទេសដ៏ទៃគឺដើម្បីតែប្រាក់ចំនេញ (portfolio investment)។ តែចំពោះFDI វិញគឺថាក្រុមហ៊ុនមានការពាក់ពន្ធ័នឹងក្រុមហ៊ុនមួយផ្សេងទៀតនៅក្នុងប្រទេសមួយផ្សេងទៀតដោយផ្ទាល់ចំពោះដំណើរការប្រតិបត្តិពីមួយថ្ងៃទៅមួយថ្ងៃ ។ មានន័យថាវាមិនត្រឹមនាំទុនទៅកាន់ប្រទេសមួយផ្សេងទេថែមទាំង នាំយកទៅនូវ ចំណេះដឹង ជំនាញ និងបច្ចេកវិទ្យា។ល។
អ្នកសេដ្ឋកិច្ចវិទូមានសុទិថិនិយមចំពោះFDI ជាពិសេស ការហូរ FDI ពីប្រទេសអ្នកមានមកប្រទេសអ្នកក្រ។ ទស្សននេះមានន័យថា នៅពេលដែលក្រុមហ៊ុនអន្តរជាតិចូលមក ពួកគេអាចនិងដាស់ឧស្សាហកម្មក្នុងស្រុកឲ្យក្រោកឡើង និងបង្កើតឲ្យមានការប្រកួតប្រជែងក្នុងស្រុក ឬក៏បង្កើតឧស្សាហកម្មថ្មីមួយផ្សេងទៀត។ FDI ថែមទាំងអាចពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ ដោយបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជាតិ ។
FDIដែលមានរយៈពេលយូរអាចធ្វើឲ្យមានឥទ្ធិពលសាយភាយវិជ្ជមាន ដូចជាការបណ្តុះបណ្តាល បំពាក់បំប៉ន នយោជិក ឬការកសាងហេដ្ឋារចនាសម្ព័ន្ធតំបូងមានផលប្រយោជន៍ចំពោះគ្រុមហ៊ុន តែយើងក៏ឃើញថានយោជិកមានការផ្លាស់ការងារ និងបានប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះគឺជាផលចំនេញសម្រាប់សេដ្ឋកិច្ច។ FDI គឺជាការវិនិយោគរយៈពេលវែងដូច្នេះម្ចាស់ប្រទេសដែលទទួលFDI មិនចាំបាច់បារម្មណ៍ពីការដក់ទុនភ្លាមៗរបស់ម្ចាស់វិនិយោគ។
ប៉ុន្តែនោពេលដែលក្រុមហ៊ុនបរទេសទិញក្រុមហ៊ុនណាមួយដែលដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចនោះវានឹងមានបញ្ហាមួយចំនួន។ សន្តិសុខគឺមួយចំណែក៖ បណ្តោយឲ្យក្រុមហ៊ុនបរទេសគ្រប់គ្រងឧស្សាហកម្មគន្លិះ ដូចជា ទូរគមនាគមន៍ ឬដឹកជញ្ជូនអាចបណ្តាលឲ្យមានបញ្ហាណាមួយជាយថាហេតុ។
បុគ្គលមួយចំនួនឆ្ងល់ថា តើប្រាក់ចំនេញដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបរទេសនឹងទៅណា? សេដ្ឋកិច្ចក្នុងស្រុកអាចទទួលបានផលប្រយោជន៍នៅរយៈពេលវិនិយោជតំបូង, ប៉ុន្តែប្រសិនបើក្រុមហ៊ុនផ្ញើប្រាក់ចំនេញទាំងអស់ទៅកាន់អ្នកវិនិយោគនៅបរទេសនៅប៉ុន្មានឆ្នាំចុងក្រោយនោះវាអាចនឹងអូសបន្លាយរយៈពេលវែងក្នុងសេដ្ឋកិច្ច។
គោលនយោបាយនៃFDI ជួនកាលមានភាពស្មុគស្មាញ។ កិច្ចសហប្រតិបត្តិការអន្តរជាតិមានឥទ្ធិពលជាខ្លាំង ក្នុងករណីជាច្រើនពួកគេយល់ព្រមវិនិយោគសលុះត្រាតែគេទទួលបានការព្រមព្រៀងជាច្រើនពីរដ្ឋាភិបាល ដូចជា៖ លើកលែងពន្ធ ផ្តល់ដី ហើយគេអាចបង្កើតក្រុមហ៊ុនអន្តរជាតិដែលក្លាយជាកម្លាំងអចិន្ត្រៃយ៍ចំពោះនយោបាយក្នុងស្រុក។
ប៉ុន្តែអង្គការអន្តរជាតិដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកជាទូទៅគាំទ្រការវិនិយោគផ្ទាល់ពីបរទេសហើយអ្នកសេដ្ឋកិច្ចភាគច្រើនប្រហែលជានិយាយថាវាល្អជាងផលអាក្រក់។ ការប៉ាន់ស្មានមួយនិយាយថា FDI ទទួលខុសត្រូវក្នុងការបង្កើតការងារថ្មីប្រហែល 2 លាននាក់នៅក្នុងមួយឆ្នាំនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែក៏ដូចគ្នាដែរនឹងបញ្ហាសេដ្ឋកិច្ចមួយចំនួន ដូចមានឧទាហរណ៍ជាច្រើនអំពីការធ្វើវិនិយោគទុនដោយផ្ទាល់ (FDI)មានការខុសឆ្គង ហើយសូម្បីតែនៅពេលដែលវាបានល្អក៏ត្រូវបានចងភ្ជាប់ជាអ្នកឈ្នះនិងអ្នកចាញ់ផងដែរ។

Comments