តើGrowth Hacking គឺជាអ្វី? កម្រិតនៃការជិះឥទ្ធិពលនៃ Growth Hacking ដល់ Marketing


Growth Hacking ត្រូវបានស្គាល់គឺជារូបមន្តនៃការកើនឡើងដ៏ខ្លាំងខ្លារបស់Start Up។
Growth Hacking គឹជាអ្វី?
 Sean Ellis គឺជាអ្នកបង្កើតនិងជានាយកប្រតិបត្តិរបស់ Qualaroo ហើយក៏បានត្រូវបានស្គាល់ជាបិតារបស់ Growth Hacking បានឲ្យនិយមន័យដូចខាងក្រោម៖
Growth Hacking គឺជាយុទ្ធសាស្ត្រប្រើប្រាស់ Marketing យ៉ាងមានប្រសិទ្ធភាពនិងសន្សំសំចៃការចំណាយដើម្បីជួយអភិវឌ្ឍន៍និងរក្សាមូលដ្ឋានអ្នកប្រើប្រាស់ដែលកំពុងប្រើប្រាស់(អតិថិជនដែលមានស្រាប់) លក់ផលិតផលនិងទទួលបានកិតិ្តនាម។ ចំនុចស្នូលសំខាន់និងពិសេសរបស់ Growth Hacking Marketing គឺថាផ្តោតតែទៅលើការរីកចម្រើន។ ដូចច្នេះវាច្រើនត្រូវបានប្រើប្រាស់សម្រាប់គ្រុមហ៊ុនដែលទើបបង្កើតថ្មីនៅដំណាក់កាលដំបូង និងបណ្តាអ្នកដែលចង់បានការកើនឡើងខ្លាំងរយៈពេលខ្លីចំពោះថវិកាតិចតួច។ Growth Hacking ត្រូវបានស្គាល់ដោយសាមញ្ញគឺជាការបញ្ចូលគ្នារវាង Marketing និង​Coding អ្នកដែលធ្វើការទាក់ទងនិងGrowth Hacking ត្រូវបានហៅថា Growth Hacker។ ហើយពួកគេត្រូវមានគុណភាពនិងសម្ថភាពទាំងពីកត្តានោះ។
ជាក់ស្តែង Pinterest, Facebook, Canva, Dropbox,… តែងតែត្រូវបានដោះស្រាយយ៉ាងល្អនូវបញ្ហាទាំងនោះ ហើយទទួលបានអ្នកប្រើប្រាស់ផលិតផលពីចំនួន០ឡើងដល់រាប់លាន (ហើយជួនកាលរាប់រយលាន) ចម្លើយតែមួយគត់គឺ ប្រើប្រាស់បច្ចេកទេស Growth Hacking ។
ចំនុចល្អរបស់ Growth Hacking គឹស្ថិតលើលក្ខណៈបត់បែនរបស់វា។ ទោះបីជាវាគឺជាដំណោះស្រាយដ៏សមស្របមួយសម្រាប់គ្រុមហ៊ុនថ្មីដែលមានដើមទុនតិចតួចក៏ដោយ ប៉ុន្តែមិនថាអង្គភាពឬបុគ្គលណាក៏អាចប្រើប្រាស់បានដែរ ។ ទោះជាយ៉ាងណាGrowth Hacking ក៏មានករិតមួយជាក់លាក់ដែរ។
ឧទាហរណ៍អំពីយុទ្ធសាស្ត្រ Growth Hacking
ឧទាហរណ៍ល្បីៗអំពីយុទ្ធសាស្ត្រ Growth Hacking ដែលជោគជ័យរួមមាន៖
  • Dropbox លើកទឹកចិត្តដោយឲ្យអ្នកប្រើប្រាស់អញ្ជើញមិត្តភក្កិរបស់ពួកគេមកប្រើប្រាស់ដែរដោយបន្ថែមចំនួនផ្ទុកទិន្នន័យដល់ពួកគេ យុទ្ធសាស្ត្រនេះបានរួមចំណែក៦០%សម្រាប់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។


  • Shopee, Grab លើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ណែនាំកម្មវិធីដល់មិត្តភក្កិរបស់ពួកគេដើម្បីទទួលបាន Coupon ដោយមិនគិតថ្លៃ។
  • Hotmail បានភ្ជាប់ពាក្យ "ទទួលអ៊ីម៉ែលដោយឥតគិតថ្លៃរបស់អ្នកនៅ Hotmail" ទៅកាន់អ៊ីម៉ែលដែលផ្ញើចេញដើម្បីជម្រុញអ្នកប្រើប្រាស់ឱ្យចុះឈ្មោះចូលគណនីថ្មី។
  • AirBnB, ប្រើប្រាស់ Craigslist ដើម្បីស្វែងរកនិងទទួលអ្នកដែលកំពុងស្វែងរកកន្លែងស្នាក់នៅមានតំលៃសមរម្យ។
  • The Coffee House បានថែមលក្ខណៈពិសេសទៅក្នុងកម្មវិធី App ដើម្បីរក្សាអតិថិជន និងបង្កើនប្រាក់ចំណូលលក់។
តើGrowth Hacking អាចជំនួស Digital Marketing ដែរឬទេ?

Growth Hacking មិនម៉េនជាដំណោះស្រាយសម្រាប់ជំនួសDigital Marketing ទេ។ ការពិតជាក់ស្តែង ការHack និងDigital Marketingតាមពិតទៅត្រូវបានភ្ជាប់គ្នា។ មនុស្សមួយចំនួនគិតថា Hack និងធ្វើឲ្យការចំណាយក្នុងmarketing ថយចុះហើយជំនួសDigital Marketing ប៉ុន្តែវាមិនត្រឹមត្រូវទេ គឹវាជួយគ្នទៅវិញទៅមក។
Growth Hacking និង Marketing មានគោលការមូលដ្ឋានដូចគ្នាហើយសូម្បីតែមានទិន្នន័យរួមគ្នា បង្កើនកម្រិតនៃប្រតិកម្ម បង្កើនការផ្លាស់ប្តូរ បង្កើនការរក្សាអតិថិជន។ ភាពខុសគ្នារវាងវាទាំងពីគឺត្រង់ ទំហំនៃគោលដៅរបស់វា។
អ្នកទីផ្សារអាចប្រើប្រាស់អត្រាប្រតិកម្មដើម្បីវិភាគគោលដៅទូទៅនៃបង្កើតការយល់ដឹងពីម៉ាកផលិតផល។ ជា Growth Hacker ដែលពូកែនិងអនុវត្តន៍របៀបប្រៀបធៀប ហើយបន្ទាប់ពីនោះនិងលើកគោលដៅបង្កើនអត្រាចែករំលែកសង្គមលើ៥០%។ និយាយយ៉ាងសាមញ្ញ សកម្មភាពទីផ្សារអាចប្រមូលផ្តុំយ៉ាងទូលំទូលាយមិនថានៅបណ្តាញណាក៏ដោយ ខណៈពេលដែលការកើនឡើងដោយhacking អាស្រ័យទៅលើការដាក់គោលដៅដែលអាចទទួលបាននិងទទួលបានដោយរបៀបច្បាស់លាស់។ ការយល់ដឹងកាន់តែស៊ីជម្រៅអំពី Growth Hacker តើអ្នកបង្កើត Growth Hacking នេះឡើងពួកគេជាអ្នកណា?
Growth Hacker គឺជាអ្នកដែលប្រើប្រាស់យុទ្ធសាស្រ្តបង្កើតថ្មី ការចំណាយតិចដើម្បីជួយអាជីវកម្មឲ្យមានអតិថិជននិងបន្ទាប់មករក្សាជើងពួកគេ។ Growth Hacker ក៏ត្រូវបានស្គាល់តាមរយៈឈ្មោះGrowth Marketer ប៉ុន្តែពួកគេមិនមេន Growth Marketer ធម្មតាទេ។ Growth Hacker គឹរួមបញ្ចូល Coding and Marketing។
Growth Hacker គ៏ជាអ្នកដែលបង្កើតថ្មី និងស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញអតិថិជន រក្សានិងពង្រីកចំនួនអតិថិជនដើម្បីរកប្រាក់ចំនេញ។
ដោយសារតែលក្ខណៈស្នូលនៃពួក Hacker Growth Hacker មាននិន្នាការគិត, ជជែកតវ៉ា, ចង់ដឹងចង់ឃើញនិងវិភាគ។ ពួកគេ

  • ផ្តោតតែទៅលើយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាស
  • លើកឡើងនូចសម្មតិកម្មអាទិភាពនិងសាកល្បងយុទ្ធសាស្ដ្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត។
  • វិភាគនិងពិនិត្យថាអ្វីខ្លះកំពុងដំណើរការ។
របៀបបង្កើតយុទ្ធសាស្ត្រ Growth Hacking ជោគជ័យ
នៅខាងក្រោយសកម្មភាពលូតលាស់Hackingមានប្រសិទ្ធភាពណាក៏ដោយគឺជាតំណើរការមួយដែលមានរចនាសម្ពន្ធ័ដ៏រឹងមាំដែលមានប្រភពពីការធ្វើម្តងហើយម្តងទៀតនិងសម្ថភាពបើកទូលាយ។ មិនថាអ្នកជាសហក្រិនថ្មីថ្មោងឬធំ B2B ឬ B2C ដំណើរការនេះអាចត្រូវបានកំណត់ផ្ទាល់ខ្លួននិងរួមបញ្ចូលក្នុងយុទ្ធសាស្រ្តជោគជ័យ។
  1. ធ្វើឲ្យរួចរាល់ផលិតផលរបស់អ្នកៈ វិភាគតម្រូវការនិងចំណង់ចំណូលចិត្តរបស់ទីផ្សារគោលដៅរបស់អ្នក និងប្រើប្រាស់ទិន្នន័យនេះដើម្បីលើកកម្ពស់ផលិតផលរបស់អ្នក។ Growth Hacker ហៅវាថា «សមស្របនិងទីផ្សារផលិតផល» ។ កត្តាដែលសំខាន់គឺត្រូវធានាផ្គត់ផ្គង់របស់អ្នកកាន់តែខ្លាំងកាន់តែល្អមុនពេលប្រើប្រាស់វាជាកាតាលីករសម្រាប់ការរីកចម្រើន។
  2. ដាក់គោលដៅដែលអាចវាស់ស្ទង់បានៈ ជោគជ័យរបស់ Growth Hacker គឺស្ថិតនៅលើការកំណត់គោលដៅច្បាស់លាស់អាចអនុវត្តន៍បានដើម្បីសម្រេចបានគោលដៅទូទៅរបស់ការកើនឡើង។ ចំនុចនេះនិងរាំងស្ទះចំណង់នៃការពង្រីកការផ្តោតនិងបង្កើនពេលវេលារបស់អ្នកអាចចំណាយសម្រាប់ពិសោធន៍និងសម្រាំងវិធីសាស្ត្ររបស់អ្នក។
  3. ត្រួតពិនិត្យវិធីសាស្ត្រនិងការទទួលរបស់អ្នកៈ Growth Hacking ត្រូវបានពង្រឹងដោយការបង្កើតថ្មីនិងពិសោធន៍។ ការពិសោធន៍ជាការចាំបាច់ដើម្បីវាស់ស្ទង់នូវអ្វីនិង ឬមិនដំណើរការសម្រាប់អ្នក។ រក្សារទិន្នន័យ រៀបចំឲ្យមានសណ្តាប់ធ្នាប់ និងសាមញ្ញដើម្បីឲ្យអ្នកអនុវត្តន៍ការផ្សារភ្ជាប់ដ៏ល្អបំផុតដើម្បីជម្រុញការរីកចម្រើនរបស់អ្នក។
  4. វិភាគការអនុវត្តន៍ៈ វិភាគគឺជារឿងចាំបាច់ដើម្បីដើរឲ្យត្រូវទិសដៅនិងគោលដៅរបស់អ្នក។ នៅពេលដែលអ្នកគូសចេញផែនការរបស់អ្នក ទិន្នន័យនេះក៏អាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរនិងផ្លាស់ប្តូររំបន់ផ្សេងៗរបស់ដំណាក់កាលស្រដៀងគ្នា ពីផលិតផលរបស់អ្នកដល់គោលដៅរបស់អ្នក។
  5. ធ្វើឲ្យប្រសើរៈ មិនថាចំនុចនេះពាក់ពន្ធ័ដល់ការអនុវត្តន៍ទាំងស្រុងទើបបង្កើនល្បឿននៃការខិតខំប្រឹងប្រែងពីមុន មានតម្លៃក្នុងនិយមន័យ «រៀនដោយការធ្វើ» ការជោគជ័យគឺដូចទៅនិងការងារផ្សេងដែរគឹត្រូវការ ការអត់ធ្មត់និងការអនុវត្តន៍។
កត្តាចម្បង៣របស់ Growth Hacking
ក្រៅពីនេះដើម្បីឲ្យយុទ្ធសាស្ត្រ Growth Hacking ទទួលបានការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព អ្នក Digital Marketing និងដើរទន្ទឹមការបង្កើតទំហំនិងការគ្រប់ដណ្តប់សម្រាប់ Marketing Growth រួមមានកត្តា៣យ៉ាងចម្បង៖

  1. Content Marketing 
  2. Product Marketing
  3. Advertising ការផ្សព្វផ្សាយ
ខ្លឹមសារខ្លះៗនៃ Content Marketing អ្នកអាចប្រើប្រាស់ដូចជា៖ ចាប់ផ្តើមពី Blog បង្កើតខ្លឹមសារដែលមានតម្លៃ អាចចែករំលែក បង្កើតជាContent តាមបណ្តាញសង្គម podcasting បង្កើតសិក្ខាសាលា រៀបចំការប្រលងប្រជែងឲ្យរង្វាន់ដោយប្រើប្រាស់ KOLS ឬ​ influencers .....
ទិផ្សារផលិតផលរួមមានបច្ចេកទេសដើម្បីធ្វើឲ្យផលិតផលរបស់អ្នកមានការចាប់អារម្មណ៍ជាងមុន និងកសាងមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់។ ពួកវារួមមាន៖

  • ប្រើប្រាស់ការភ័យខ្លាចខកខាន(FOMO) ដោយប្រើប្រាស់ប្រពន្ធ័ចុះឈ្មោះដោយការអញ្ជើញ ផលិតផលមានកំណត់ នៅសល់តែចំនួន៣០ ជម្រុញចំនួនអ្នកប្រើប្រាស់ចុះឈ្មោះក្នុងគេហទំព័រ។
  • រៀបចំការលេងហ្គេមដើម្បីណែនាំដល់អ្នកប្រើប្រាស់ឲ្យមានការចាប់អារម្មណ៍ជាង និងផ្តល់រង្វាន់ដល់ពួកគេ។
  • ប្រើប្រាស់ការលើកទឹកចិត្តផ្សេងៗសម្រាប់ការតភ្ជាប់ណែនាំទាំងអ្នកប្រើប្រាស់និងថ្មី (Grab, Shopee, Lazada,...សុទ្ធតែប្រើប្រាស់វិធីសាស្ត្រនេះ នៅពេលដែលអ្នកណែនាំ App ទៅដល់នរណាម្នាក់អ្នកនិងទទួលបានរង្វាន់លើកទឹកចិត្ត។
  • Affiliate Marketing ក៏ប្រើប្រាស់បច្ចេកទេស Content Marketing និង Product Marketing។
Growth Hacker ក៏អាចប្រើប្រាស់សង្គមផ្សព្វផ្សាយនិងចំណាយប្រាក់សម្រាប់ការclick mouse ការផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេ។




Comments

Popular posts from this blog

លក្ខណៈទូទៅនៃពាណិជ្ជកម្មអន្តរជាតិ

តើ FDI គឺជាអ្វី?

ផែនការMarketing Online ដែលមានប្រសិទ្ធិភាពសម្រាប់អ្នកដែលទើបតែចាប់ផ្តើម